ស្ទង់​មតិ​៖ អ្នក​គាំទ្រ​ជិត​៧០​% ចង់​ឲ្យ Ronaldo ចេញ​ពី Real Madrid

  • 2018-01-19 03:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ស្ទង់​មតិ​ពី​សារព័ត៌មាន​អេស្ប៉ាញ​មួយ​ឃើញ​ថា អ្នក​គាំទ្រ Real Madrid ភាគ​ច្រើន​ចង់​ឲ្យ​  Cristiano Ronaldo ចេញ​ពី​ក្លឹប។

តាម​ការ​បោះឆ្នោត​អនឡាញ​​ស្រង់​មតិ​របស់​កាសែត​អេស្ប៉ាញ AS បាន​បង្ហាញ​ថា ៦៧,៥​%​ នៃ​ចំនួន​មនុស្ស​១២៥ ០០០​នាក់​ មិន​ចង់​ឲ្យ Ronaldo ស្នាក់​នៅ Bernabeu ទៀត​ទេ។ មូលហេតុ​នៃ​ការ​​មិន​ពេញ​ចិត្ត​​នេះ ដោយ​សារ​ក្នុង​រដូវ​កាល​​ថ្មី​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ហាក់​ធ្លាក់​ទម្រង់​ខ្លាំង​ទាំង​បច្ចេកទេស​និង​រក​គ្រាប់​បាល់។​

គិត​ត្រឹម​ពេល​នេះ​ក្នុង​លីគ La Liga ម្ចាស់​ពាន​ Ballon d'Or សម័យ​ទើប​តែ​រក​បាន​៤​គ្រាប់​ប៉ុណ្ណោះ ចាញ់ Messi​ ដល់​១៣​គ្រាប់ និង​ជួយ​ Madrid នៅ​លេខ​៤​ក្នុង​តារាង​ពិន្ទុ។ យ៉ាងណាក្ដី​នេះ​គ្រាន់​តែ​ជា​ការ​ស្ទង់​មតិ​មួយ​ជ្រុង​តូច​ពី​អ្នក​គាំទ្រ ខណៈ​កិច្ចសន្យា​របស់ Ronaldo នៅ​ដល់​ឆ្នាំ​២០២១​ឯណោះ។ សម្រាប់​អ្នក​ចាត់​ការ Zidane ក៏​មិន​ទាន់​បង្ហើប​ចង់​លក់​កីឡាករ​សំខាន់​ណាមួយ​ដែរ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម