ស្រ្តីមានផ្ទៃពោះ ហាមដាច់ខាតធ្វើរឿងនេះ បើមិនចង់ឲ្យកូនកើតមកនិយាយមិនស្តាប់គ្នា
- 2018-01-20 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីមានផ្ទៃពោះ ហាមដាច់ខាតធ្វើរឿងនេះ បើមិនចង់ឲ្យកូនកើតមកនិយាយមិនស្តាប់គ្នា
ចន្លោះមិនឃើញ
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ការទទួលទានគ្រឿងស្រវឹងតែម្តងក្នុងពេលមានផ្ទៃពោះអាចបំផ្លាញដល់សុខភាពផ្លូវចិត្តរបស់កូន។
លទ្ធផលនេះកើតចេញពីការសិក្សាមួយលើស្ត្រី និងកូនៗរបស់ពួកគាត់រាប់ពាន់នាក់។ ការសិក្សាបានបង្ហាញថាការពិសាគ្រឿងស្រវឹងសូម្បីតែម្តងនៅពេលដែលស្រីមានផ្ទៃពោះ គឺអាចធ្វើឲ្យកូនដែលកើតមកមានបញ្ហារពឹសជ្រុល និងមានអត្រានៃភាពរឹងរូស មិនស្តាប់បង្គាប់ ខ្ពស់ជាងក្មេងដទៃដែលមានម្តាយមិនបានទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ។
ជាទូទៅស្រ្តីដែលមានផ្ទៃពោះគឺគ្រូពេទ្យហាមមិនឲ្យទទួលទានគ្រឿងស្រវឹងនោះទេ ជាពិសេសគឺរយៈពេលបីខែដំបូង តែនៅមានស្រ្តីខ្លះបានទទួលទានក្នុងកម្រិតណាមួយ៕