Wenger៖ បាត់​បង់ Sanchez មិន​ធ្វើ​ឲ្យ​ Arsenal ឈឺ​ចាប់​​ដូច​កាល​បាត់ Van Persie ទេ

  • 2018-01-19 04:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger ជឿ​ថា បាត់ Alexis Sanchez មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឈឺ​ចាប់ ដូច​កាល​បាត់ Robin van Persie  នោះ​ទេ។

Wenger ត្រៀម​ខ្លួន​រួចរាល់​​សម្រាប់​ការ​បាត់​បង់ Sanchez និង​យល់​ថា​ អ្នក​គាំទ្រ Arsenal ក៏​មិន​ឃាត់ឃាំង​ចិត្ត​របស់​កីឡាករ​អ្វី​ទៀត​ដែរ​គឺ​ឲ្យ​គេ​ទៅ​ដោយ​តាម​សម្រួល។ ប៉ុន្តែ​លោក​គិត​ថា ពេល​បាត់​បង់ Robin van Persie ទៅ​កាន់​ Manchester United ដូច​គ្នា​កាល​២០១២​ គឺ​ជា​ការ​ឈឺ​ចាប់​បំផុត​សម្រាប់​អ្នក​គាំទ្រ។

Arsenal និង​ Manchester United កាន់​តែ​ខិត​ជិត​ក្នុង​ចរចា​​ផ្លាស់​ប្ដូរ​គ្នា​រវាង​កីឡាករ  Henrikh Mkhitaryan មក​កាន់​ទីក្រុង​ឡុដ៍ ឯ Sanchez មក Manchester​វិញ។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​​មិន​គិត​ថា អ្នក​គាំទ្រ​របស់ Arsenal ​មាន​អារម្មណ៍​ខឹង​សម្បារ​លើ​ការ​ផ្លាស់​ប្ដូរ​នេះ​ ដូច​កាល​ Van Persie ចេញ​នោះ​ទេ។

“ពួក​យើង​បាន​យក​ Van Persie ពេល​ដែល​គេ​ជា​កីឡាករ​បម្រុង​នៅ Feyenoord។ ពួក​យើង​ធ្លាប់​ធ្វើ​ការ​ជាមួយ​គេ​ច្រើន​។ ពេល​ដែល​ពួក​យើង​មាន​គេ​នៅ​ទីនេះ បន្ទាប់​មក​គេ​ក៏​ចាកចេញ​ វា​ពិត​ជា​ឈឺ​ចាប់​បំផុត។ អ្នក​គាំទ្រ​របស់​ពួក​យើង​ដឹង​  Alexis នឹង​មិន​ពង្រីក​កុងត្រា​ថ្មី​ ពួក​គេ​​បាន​ត្រៀម​ចិត្ត​រួចរាល់"៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ