​នេះ​ជា​រូបរាង​ Galaxy S9/S9+ ចេញ​​នៅ​ថ្ងៃ​ទី​ ២៥ កុម្ភៈ​

  • 2018-01-27 07:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ Galaxy S9/S9+ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​ ដោយ​បាន​ឲ្យ​តម្រុយ​ថា​កាមេរ៉ា​នឹង​មាន​លក្ខណៈ​ពិសេស​ជាង​មុន។

ទន្ទឹម​នឹង​នេះ​​អ្នក​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ឈ្មោះ​ Evan Blass បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​រូបរាង​ Galaxy S9/S9+។ តាម​រូបភាព​បង្ហាញ​ថា​ Galaxy S9 និង S9+ មាន​​ស៊ុម​អេក្រង់​ដែល​ស្ដើង​ជាង​មុន​ ហើយ​​ជ្រុង​ទាំង​ ៤ នៃ​ទូរសព្ទ​ ហាក់​មិន​សូវ​កោង​ដូច​មុន​ប៉ុន្មាន​ឡើយ។

ប្រភព​ដដែល​ក៏​បាន​បញ្ចេញ​រូបភាព​ ៣ សន្លឹក​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​គែម​ទូរសព្ទ​ពេល​មើល​ពី​ចំហៀង​ និង​រូបភាព​គ្រឿង​បង្គំ​ខាង​ក្រោយ​ ដោយ​ Galaxy S9 មាន​កាមេរ៉ា​មួយ​គ្រាប់​ និង​ Galaxy S9+ មាន​កាមេរ៉ា​ ២ គ្រាប់។

បន្ថែម​ពី​នេះ​ Evan Blass ក៏​បាន​លើក​ឡើង​ថា​​ចំពោះ​ការ​ Selfie មាន​បន្ថែម​មុខងារ​​ដែល​ស្រដៀង​គ្នា​នឹង​ Animoji នៅ​លើ​ iPhone X ដែរ។

ប្រៀបធៀប Galaxy S8/S8+ និង Galaxy S9/S9+

Galaxy S9/S9+ ដែល​ប្រកាស​នៅ​​ចុង​ខែ​កុម្ភៈ​ខាង​មុខ​​នឹង​មាន​ទំហំ​ថ្មី​​ដូច​ជា​ Galaxy S8/S8+ (៣០០០ និង ៣៥០០ mAh) និង​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ឬ Exynos 9810 សម្រាប់​លក់​លើ​ទីផ្សារ​ខុសៗ​គ្នា៕​​

​​​

ប្រភព៖ Twitter   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម