មក​ស្គាល់​អ្នក​បណ្ដាក់​ទុន​លើ​ Bitcoin ដែល​រក​បាន​ ២០០០ ដុល្លារ​/ថ្ងៃ

  • 2018-01-27 09:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ពីរ​រូប​ដែល​ជា​សម្លាញ់​នឹង​គ្នា​ និង​ទើប​​ចាប់​ផ្ដើម​​លូក​ដៃ​ចូល​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ពេល​នេះ​ទទួល​បាន​ជោគជ័យ​ដោយ​អាច​រក​ចំណូល​បាន​ ២ ០០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ខាង​ឆ្វេង Stephen Lenoci និង​ស្ដាំដៃ Daniel Colosi

សម្លាញ់​ទាំង​ពីរ​មាន​ម្នាក់​ឈ្មោះ​ Daniel Colosi វ័យ​ ៣១ ឆ្នាំ​ និង​ Stephen Lenoci វ័យ​ ៣៤ ឆ្នាំ​ ដោយ​ពួក​គេ​ចាប់​ផ្ដើម​ការ​ជួញដូរ​​នៅ​ពេល​មាន​ដើម​ត្រឹម​តែ​ ៥ ០០០ ដុល្លារ​ប៉ុណ្ណោះ។ ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​ជួញ​ដូរ​​រូបិយប័ណ្ណ​អេឡិចត្រូនិក​ពួក​គេ​បាន​​ចំណាយ​ពេល​តាមដាន​ទីផ្សារ​នេះ​មួយ​រយៈ។ ប៉ុន្តែ​ក្រោយ​ពី​បាន​ជួប​នឹង​​មិត្តភ័ក្ដិ​ជា​សេដ្ឋី​​ដែល​មាន​កាន់​កាប់​​ Bitcoin ​ដល់​ទៅ​ ១ ០០០ ឯកតា​ ​ពួក​គេ​ក៏​បាន​សម្រេច​​លូក​ដៃ​ក្នុង​ជំនួញ​អនឡាញ​នេះ។

ទទួល​បាន​ជោគជ័យ​​ខ្លាំង​ពី​ការ​បណ្ដាក់​ទុន​របស់​ខ្លួន​ ​រហូត​នាំ​ឲ្យ​ដៃ​គូ​​នេះ​បោះបង់​ចោល​ការងារ​​របស់​ខ្លួន​នៅ​តំបន់​រ៉ែ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី​ ដើម្បី​ផ្ដោត​លើ​ជីវិត​ថ្មី​របស់​ពួក​គេ។ បច្ចុប្បន្ន​នេះ​ Daniel និង Stephen មាន​កាន់​កាប់​ Bitcoin រួម​គ្នា​ចំនួន​ ១០ ឯកតា​ និង​អាច​​រក​បាន​ ២ ០០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ថែម​ទាំង​បាន​និយាយ​ថា​​​មុន​ដាច់​ឆ្នាំ​ ២០១៨ ពួក​គេ​នឹង​ក្លាយ​ជា​សេដ្ឋី​ Bitcoin។

ត្បិត​ថា​បច្ចុប្បន្ន​នេះ​តម្លៃ​ Bitcoin បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​​ខ្ទង់​ ១១ ០០០ ដុល្លារ​ ប៉ុន្តែ​សម្លាញ់​ទាំង​ពីរ​ខាង​លើ រួម​ទាំង​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា​វា​អាច​នឹង​ហក់​ដល់​ ៨០ ០០០ ដុល្លារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម