Apple ប្រើ​សុទ្ធ​តែ​ភ្លេង​កប់ៗ​ ផ្សាយ​ពី​ Speaker ឆ្លាត​របស់​ខ្លួន​

  • 2018-01-29 02:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple បាន​ចាប់​ផ្ដើម​បញ្ចេញ​វីដេអូ​ស្ប៉ត​ជា​ច្រើន​ ដើម្បី​​ផ្សព្វ​ផ្សាយ​អំពី​ HomePod ដែល​គ្រោង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ​ខាង​មុខ លក់​ក្នុង​តម្លៃ​ ៣៤៩ ដុល្លារ។

វីដេអូ​ស្ប៉ត​មាន​ដល់​ទៅ​ ៤ ដែល​មាន​​ប្រើប្រាស់​សំឡេង​ពីរោះ​ខុសៗ​ពី​​គ្នា​​ ​ដោយ​ចង់​បង្អួត​ថា​​ឧបករណ៍​បំពង​សំឡេង​​ HomePod អាច​បញ្ចេញ​សំឡេង​បាន​ពីរោះ​រណ្ដំ។ Apple ក៏​បាន​​បង្ហាញ​ថា​​ឧបករណ៍​នេះ​មាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ មុន​នឹង​​ដាក់​លក់​​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​ ប្រទេស​អូស្ត្រាលី។

ក្នុង​វីដេអូ​ទាំង​ ៤ មាន​ប្រើ​ប្រាស់​​បទ​ចម្រៀង Ain't I ​​របស់​ Lizzo, បទ​ DNA របស់​ Kendrick Lamar, បទ​ Holy Water របស់​ Hembree និង​បទ​ All Night របស់ Big Boi។

HomePod ជា​ឧបករណ៍​បំពង​សំឡេង​ដែល​អាច​ចាក់​ចម្រៀង​​ក្នុង​កម្មវិធី​ Apple Music បាន, មាន Siri, ​អាច​ផ្ញើ​សារ, ​អាច​កំណត់​ម៉ោង (Timer), ឆែក​ព័ត៌មាន​, អាច​គ្រប់​គ្រង​​សម្ភារៈ​ឆ្លាត​វៃ​ដទៃ​ទៀត​ក្នុង​ផ្ទះ និង​អាច​បំពេញ​ការងារ​ជា​ច្រើន​ទៀត​ ដោយ​មិន​ត្រូវ​ការ​ iPhone៕​​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង