កុំភ្លេចណា! ស្អែករង់ចាំមើលព្រះចន្ទពេញវង់ Super Blue Blood Moon កម្រកើតមានបំផុត

  • 2018-01-30 04:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ ទី៣១ ខែ​មករា ឆ្នាំ២០១៨ នេះ មនុស្ស​នៅ​ទូទាំង​ពិភពលោក​នឹង​អាច​មើល​ឃើញ ព្រះចន្ទពេញវង់ Super Blue Blood Moon

ដើម្បី​យល់​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​កាន់​តែ​ច្បាស់ អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​សិន។ ព្រឹត្តិការណ៍​ដ៏​កម្រ​ទាំង ៣ នោះ​មាន​ដូច​ជា៖

  • Blue Moon ៖ ជា​ព្រះ​ចន្ទ​ពេញ​វង់​ទី ២ ដែល​កើត​ឡើង​អំឡុង​ពេល​មួយ​ខែ ហើយ​វា​កើត​មាន​រយៈពេល ២,៧ ឆ្នាំ​ម្ដង។
  • Supermoon ៖ ជា​ព្រះ​ចន្ទ​ពេញ​វង់ ដែល​រំកិល​មក​ជិត​ផែនដី​បំផុត ធ្វើ​ឲ្យ​វា​ធំ និង​ភ្លឺ​ជាង​មុន ១៤ ភាគរយ ហើយ​កើត​ឡើង​រៀងរាល់ ១៤ ខែ​ម្ដង។
  • Blood Moon ៖ ជា​ចន្ទគ្រាស ដែល​កើត​ឡើង ២ ដង​ក្នុង​មួយ​ឆ្នាំ នៅ​ពេល​ដែល​ព្រះ​ចន្ទ​ឆ្លងកាត់​ស្រមោល​ផែនដី។

ព្រឹត្តិការណ៍​ទាំង ៣ នេះ​ធ្លាប់​បាន​កើតឡើង​ក្នុង​ពេល​តែ​មួយ​ម្ដង គឺ​នៅ​ឆ្នាំ ១៨៦៦ បង្កើត​បាន​ជា ព្រះចន្ទពេញវង់ Super Blue Blood Moon

ទូរទស្សន៍ NASA គ្រោង​នឹង​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ នៅ​វេលា​ម៉ោង ៥ និង ៣០ នាទី​ព្រឹក ម៉ោង​នៅ​ភាគ​ខាងកើត ត្រូវ​នឹង​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ម៉ោង​នៅ​កម្ពុជា តទៅ។

គួរ​បញ្ជាក់​ថា ព្រះចន្ទពេញវង់ Super Blue Blood Moon នឹង​កើត​ឡើង​នៅ​វេលា​ម៉ោង ៥ និង ៥១ នាទី​ព្រឹក ម៉ោង​នៅ​ភាគ​ខាងកើត ឬ ៥ និង ៥១ នាទី​ល្ងាច ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ Space | NASA   ប្រែ​សម្រួល៖ សេង ឡុង