Van Gaal ​ចង់​យក​ Nani​ មក​វិញ​ហើយ

  • 2014-11-12 17:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី​ Daily Star បាន​ឲ្យ​ដឹង​ថា​​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក ​Louis van Gaal​ មាន​បំណង​​ចង់​ហៅ​ Nani ​​ឲ្យ​ត្រលប់​មក​កាន់​ Old Traford ​ វិញ​បន្ទាប់​ពី​ឲ្យ​ក្លិប​​ Sporting Lisbon ​ខ្ចី​ជើង។

 

 

​យ៉ាង​ណា​ក្ដី ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​​​ថា​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ មិន​ទាន់​ដឹង​ថា​ខ្លួន​អាច​ត្រលប់​រក​ទ្រនំ​ដើម​វិញ​ឬ​យ៉ាង​ណា​នោះ​ទេ។

 

Nani បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​ ​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​នោះ មិន​មាន​ការ​បញ្ជាក់​ពី​ការ​វិល​ត្រលប់​វិញ​​នា​ពាក់​កណ្ដាល​រដូវ​កាល​នោះ​ទេ ដូច្នេះ​ទុក​ឲ្យ​គេ​ដោះ​ស្រាយ​ចុះ។ ​ប្រសិន​បើ​ក្លិប​នាំ​ខ្ញុំ​ទៅ​វិញ មាន​ន័យ​ថា​ពួក​គេ​ឃើញ​ខ្ញុំ​លេង​បាន​ល្អ ហើយ​អាច​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ក្លិប"។

 

កីឡាករ​វ័យ​២៧ឆ្នាំ​បាន​បន្ត​ទៀត​ថា៖ "បាល់ទាត់​គឺ​អញ្ចឹង​ហើយ​ ពេល​ខ្លះ​​យើង​ត្រូវ​បាន​លើក​សរសើរ​ ហើយ​ពេល​ខ្លះ​ទៀត​ត្រូវ​បាន​គេ​​បង្អាប់។ ខ្ញុំ​មិន​ចង់​បែក​អារម្មណ៍​ទៅ​គិត​រឿង​ផ្សេង​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​បន្ត​លេង​ឲ្យ​ល្អ ហើយ​ថ្ងៃ​មុខ​យ៉ាង​នឹង​ដឹង​ថា​មាន​អ្វី​កើត​ឡើង"។

 

 

បន្ទាប់​ពី​ទៅ​ត្រូវ​ Sporting Lisbon ​​​ខ្ចី​ជើង ​Nani​ អាច​រក​គ្រាប់​បាល់​​បាល់​បាន​២គ្រាប់ ​ក្នុង​៩​ប្រកួត។ មុន​​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០០៧ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ធ្លាប់​លេង​ឲ្យ​ Sporting តាំង​ក្នុង​ឈុត​យុវជន​នា​ឆ្នាំ​២០០៣ មុន​ឈាន​ចូល​ឈុត​ធំ​នា​ឆ្នាំ​២០០៥ រហូត​ឆ្នាំ​២០០៧។

 

ម៉េច​ដែរ អ្នក​គាំទ្រ​បិសាច​ក្រហម ចង់​ឲ្យ​ Nani វិល​ត្រលប់​វិញ​ឬ​អត់?

 

ប្រែ​សម្រួល៖ អូន សៅណាត

ប្រភព៖ Daily Star