ម្ចាស់​​ iPhone X រាប់​រយ​នាក់​កំពុង​កើត​ទុក្ខ​ ​ទូរសព្ទ​តម្លៃ​ ១ ពាន់​ដុល្លារ​ប៉ុន្តែ​​លើក​ទូរសព្ទ​មិន​កើត​​

  • 2018-02-05 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ប្រើ​ប្រាស់​ iPhone X មិន​តិច​​នាក់​ទេ​ បាន​រាយការណ៍​អំពី​បញ្ហា​មួយ​លើ​​ស្មាតហ្វូន​តម្លៃ​ ១ ពាន់​ដុល្លារ​នេះ​ ដែល​មិន​អាច​ឲ្យ​ពួក​គេ​ទទួល​ការ​ហៅ​ចូល​បាន។

បញ្ហា​ទំនង​ជា​កើត​មាន​ឡើង​ដោយ​សារ​តែ​​​​មាន​ការ​ហៅ​ចូល​បាន​ ៦ ទៅ ១០ វិនាទី​ ទើប​អេក្រង់​ iPhone X ចាប់​ផ្ដើម​ភ្លឺ ហើយ​អ្នក​ប្រើ​ប្រាស់​មិន​អាច​ប្រើ​ប៊ូតុង​ទទួល​ ឬ មិន​ទទួល​ការ​ហៅ (Accept and Decline) ​​ចូល​បាន។

រូបភាពពីអ្នកប្រើប្រាស់នៅកម្ពុជា

គិត​ត្រឹម​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ​នេះ​​មាន​អ្នក​ប្រើ​ប្រាស់​ iPhone X ជាង​ ៨០០ នាក់​បាន​រាយការណ៍​ពី​បញ្ហា​នេះ​នៅ​លើ​​វិបសាយ​ Support របស់​ Apple។ បញ្ហា​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​នេះ​​​​ កើត​មាន​ឡើង​តាំង​ពី​ធ្នូ​ ឆ្នាំ​ ២០១៧ ហើយ​ទោះ​បី​ជា​ធ្វើ​​ការ​ Reset ទូរសព្ទ​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ។

ផ្អែក​តាម​សារព័ត៌មាន​ Financial Times ​ឲ្យ​ដឹង​ថា​ Apple កំពុង​​ធ្វើ​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ ប៉ុន្តែ​ខណៈ​នេះ​​គេ​មិន​អាច​និយាយ​​ថា​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​អ្វី និង​មិន​ដឹង​ថា​អាច​ដោះ​ស្រាយ​បាន​នៅ​ពេល​ណា​នោះ​ទេ៕

វីដេអបង្ហាញអំពិការ Delay ​បង្ហាញ​ផ្ទាំងហៅចូល ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង