មកស្គាល់មនុស្ស ១៣ នាក់ ប្រមូលវត្ថុចម្លែកៗបំផុត ទុកពេញផ្ទះ

  • 2018-02-06 08:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​យើង​នេះ​មាន​របស់​ជា​ច្រើន​ ដែល​មនុស្សមួយ​ចំនួន​គិត​ថា​ចម្លែក ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​គិត​ដូច្នោះ​ទេ។ យើង​ម្នាក់​ៗ តែង​តែ​មាន​ការ​ស្រលាញ់​របស់​មួយ​ផ្សេង​ៗ​គ្នា ហើយ​​ខ្លះ​បាន​ចំណាយ​ប្រាក់​ទៅ​លើ​វា​ទៀតផង។

ខាង​ក្រោម​នេះគឺ​ជា​មនុស្ស ១៣ នាក់ ដែល​ចូល​ចិត្ត​ប្រមូល​វត្ថុ​ចម្លែក​ៗបំផុតយក​មក​ទុក​ពេញ​ផ្ទះ​របស់​ពួក​គេ​តែ​ម្តង៕

១. ប្រដាប់អេះខ្នង

គ្រូ​ពេទ្យ​ជំនាញ​ខាង​ស្បែក​មួយ​រូប​ឈ្មោះ Manfred S. Rothstein រស់​នៅ​រដ្ឋ​កាលីហ្វរញ៉ា​ខាង​ជើង មាន​ប្រដាប់​អេះ​ខ្នង​រហូត​ទៅ​ដល់ ៦៧៥ ដែល​លោក​ប្រមូល​មក​ពី ៧១ ប្រទេស​ផ្សេង​ៗ​គ្នា។

២. តុក្កតា Winnie The Pooh

ស្ត្រី​ម្នាក់​ឈ្មោះ Deb Hoffmann មាន​តុក្កតា Winnie The Pooh រហូត​ទៅ​ដល់​ជាង ១ ម៉ឺន​តុក្កតា។

៣. កែវស្រាបៀរ

បុរស​ម្នាក់​ឈ្មោះ Heinrich Kath ដែល​រស់​នៅ​ប្រទេស អាល្លឺម៉ង់ មាន​កែវ​ស្រាបៀរ​រហូត​ដល់​ជាង ២ ម៉ឺន​កែវ​នៅ​ក្នុង​ផ្ទះ។

៤. កោណ​ចរាចរ​ណ៏

លោក David Morgan បាន​ប្រមូល​កោណ​ចរាចរណ៍​ពិសេស​ចំនួន ១៣៧។

៥. តុក្កតា កូនក្រមុំ

អ្នកស្រី Bettina Dorfman's មាន​តុក្កតា​កូន​ក្រមុំ​ចំនួន ៦ ០២៥ តុក្កតា និង​មាន​តម្លៃ​រហូត​ជាង ១៥ ម៉ឺន​ដុល្លារ។

៦. ស្លាក "ហាមរំខាន" នៅ​សណ្ឋាគារ

លោក Jean-François Vernetti បាន​ប្រមូល​ស្លាក "ហាម​រំខាន" រហូត​ដល់​ទៅ ១១ ១១១ ពី​សណ្ឋាគារ​ជាច្រើន​កន្លែង​នៅ​​ជុំវិញ​ពិភពលោក។

៧. ដុំសាប៊ូ

ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ ៦៥ ឆ្នាំ​ម្នាក់​ឈ្មោះ Carol Vaugn បាន​ប្រមូល​ដុំ​សាប៊ូ​ច្រើន​ជាង ៥ ០០០ ដុំ​មក​ពី​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក។

៨. តុក្កតា Troll

អ្នកស្រី Sherry Groom មាន​តុក្កតា Troll រហូត​ដល់​ជាង ៣ ៥០០ តុក្កតា។

៩. ទឹក​ម្ទេស

លោក Vic Clinco បាន​ប្រមូល​ទឹក​ម្ទេស​ជាង ៦ ០០០ ដប​មក​ពី​ជុំវិញ​ពិភពលោក ហើយ​ក្នុង​នោះ​ក៏​មាន​ទឹក​ម្ទេស​ហឹរ​ជាង​គេ​បំផុត​ក្នុង​លោក​ផង​ដែរ។

១០. ក្ដារស្គីលើទឹក

លោក Donald Dettlof បាន​ប្រមូល​ក្ដារ​ស្គី​លើ​ទឹក​ជាង ៦៤៧ ខុស​ៗ​គ្នា​ពេញ​មួយ​ជីវិត​របស់​លោក។

១១. តុក្កតា Pokemon

អ្នក​ស្រី Lisa Courtney រស់​នៅ​ចក្រ​ភព​អង់គ្លេស បាន​ប្រមូល​តុក្កតា Pokemon ចំនួន​ជាង ១៦ ០០០ តុក្កតា។

១២. បៀរខ្មោច

អ្នក​លេង​សៀក​ជនជាតិ អ៊ីតាលី ម្នាក់​ឈ្មោះ Tony De Santis បាន​ប្រមូល​បៀរ​ខ្មោច​ច្រើន​ជាង​គេ​បំផុត​ចំនួន ៨ ៥២០ សន្លឹក។

១៣. កូនក្រមុំក្រដាស

អ្នក​ស្រី Malin Fritzell បាន​ប្រមូល​កូន​ក្រមុំ​ក្រដាស​ជាង ៤ ៧២០ ចាប់​តាំង​ពី​ឆ្នាំ ១៩៦០៕

ចុចអាន ៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ រ័ត្ន