មាស សុខសោភា ឆ្លើយតបនឹងទស្សនិកជនរិះគន់រឿងស្លៀកសិចស៊ីឡើងឆាក
- 2018-02-06 09:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា ឆ្លើយតបនឹងទស្សនិកជនរិះគន់រឿងស្លៀកសិចស៊ីឡើងឆាក
ចន្លោះមិនឃើញ
បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ កាលពីពេលថ្មីៗ តារាចម្រៀង មាស សុខសោភា បានបង្ហាញភាពសិចស៊ី ក្នុងបទចម្រៀងមួយចំនួន ដែលនាងបានបកស្រាយ រហូតដល់ទស្សនិកជនខ្លះគិតថា កញ្ញាបានបង្ហាញភាពសិចស៊ីខុសពីរាល់ដង។
យ៉ាងណាតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ថោន រូបនេះ បញ្ជាក់ថា ភាពសិចស៊ីរបស់នាងប៉ុណ្ណឹង មិនទាន់ហួសហេតុ រហូតដល់ថ្នាក់ទស្សនិកជនរិះគន់នោះទេ។ កញ្ញាបានបញ្ជាក់ថា ការស្លៀកពាក់នៅលើឆាក គឺបត់បែនទៅតាមបទចម្រៀង ដូចជាបទញាក់ ដែលខ្លួនបានបកស្រាយ មិនអាចស្លៀកពាក់វែងៗ ឬរយីងរយោងបានទេ ជាហេតុធ្វើឱ្យពិបាកក្នុងការរាំ។ ប្រការដូច្នេះហើយ ទើបកញ្ញាយកការស្លៀកពាក់ខ្លីខ្លះ ដើម្បីស្រួលរាំ និងច្រៀង។
កញ្ញា មាស សុខសោភា សង្កត់ធ្ងន់ថា កម្រិតនៃការស្លៀកពាក់សិចស៊ីប៉ុណ្ណេះ មិនទាន់ហួសអ្វី ដែលត្រូវទស្សនិកជនរិះគន់ទេ គឺអាចទទួលយកបាន។ យ៉ាងណាក៏ដោយប្រសិនបើកម្រិតសិចស៊ីបែបនេះ ពិតជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជនពិតមែន កញ្ញានឹងកែប្រែពេលឡើងឆាកក្រោយៗទៀត។
បើទោះជាភាពសិចស៊ីកម្រិតនេះ អាចនឹងធ្វើឱ្យទស្សនិកជនខ្លះមិនអាចទទួលយកបានក្ដី ក៏ប៉ុន្តែតារាចម្រៀងល្បីឈ្មោះរូបនេះ អះអាងថា កញ្ញានៅតែបន្តដដែល នៅពេលមានបទចម្រៀងញាក់ ឬតាមកម្មវិធីតន្ត្រីនានា។ កញ្ញាយល់ថាអ្វីដែលនាងធ្វើនាពេលនេះ មិនទាន់ហួសប្រពៃណី ដែលគេត្រូវព្រមាន ឬរិះគន់ទេ។