TripAdvisor ដាក់ ខេត្តសៀមរាប ជាតំបន់ទេសចរណ៍​ ពេញនិយម បំផុតទាំង ១៥ នៅលើពិភពលោក

  • 2025-01-13 06:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប បានជាប់ឈ្មោះក្នុងបញ្ជី គោលដៅទេសចរណ៍កំពូល ទាំង ១៥ “Best of the Best Destinations” នៅលើពិភពលោក សម្រាប់ឆ្នាំ ២០២៥ របស់ TripAdvisor។ TripAdvisor បានធ្វើការពណ៌នា គោលដៅទេសចរណ៍កំពូលទាំង ១៥ ថាជាកន្លែងស័ក្តិសមឥតខ្ចោះ មានអ្វីៗគ្រប់សព្វបែបយ៉ាង ដែលភ្ញៀវទេសចរគ្រប់រូប ត្រូវការ។

គោលដៅទេសចរណ៍ ដែលបានជាប់ក្នុងតារាង “Best of the Best Destinations” ជាទីតាំងទទួលបានការផ្តល់ពិន្ទុខ្ពស់បំផុត ពីចំណោមភ្ញៀវទេសចរ រាប់លាននាក់ នៅជុំវិញពិភពលោក តាមរយៈការ reviews នៅលើ TripAdvisor community ក្នុងរយៈពេល ១២ខែចុងក្រោយ។ TripAdvisor បានដាក់ខេត្តសៀមរាប នៅលេខរៀងទី ១៤ នៅលើពិភពលោក និង លេខរៀងទី ៤ នៅអាស៊ី ជាគោលដៅទេសចរណ៍ពេញនិយមបំផុត។

សៀមរាប ជាខេត្តវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្តរបស់កម្ពុជា។ ខេត្តនេះ ជាទីតាំងទេសចរណ៍ ដែលមាននូវប្រាង្គប្រាសាទបុរាណ ល្បីល្បាញខ្លាំងនៅលើពិភពលោក មានដូចជា ប្រាសាទអង្គរ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និង ប្រាសាទបាខែង ជាដើម។ បន្ថែមលើនេះ ភ្ញៀវទេសចរបរទេស អាចដើរភ្លក់អាហារបែបប្រពៃណីរបស់ខ្មែរ ទិញវត្ថុអនុស្សាវរីយ៍ នៅផ្សាររាត្រីអង្គរ និង ដើរកម្សាន្តនាពេលយប់ នៅ Pub Street បណ្តុំទៅដោយបារ អឺរ៉ុប និង កន្លែងកម្សាន្តយ៉ាងសម្បូរបែប៕

ប្រភព៖ TripAdvisor   អត្ថបទ ៖ គីម ណារ៉ាក់