Conte ឲ្យ​កីឡាករ Chelsea សម្រាក​៣​ថ្ងៃ​មិន​បាច់​មក​ហាត់​ ក្រោយ​ចាញ់​ផ្ទួន​ៗ

  • 2018-02-07 04:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte  បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ Chelsea ទាំង​អស់​សម្រាក​រយៈពេល​៣​ថ្ងៃ​ បន្ទាប់​ពី​​បរាជ័យ​ផ្ទួន​នៅ​ក្នុង​លីគ ជា​ពិសេស​ចាញ់​ចុងក្រោយ​ក្រោម​ស្នៀត ​Watford ៤-១ កាល​ពី​ថ្ងៃ​ច័ន្ទ។

កីឡាករ​តោ​ខៀវ​ទាំង​​អស់​ទទួល​បាន​ការ​សម្រាក​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​យ៉ាង​កម្រ រហូត​ដល់​ច័ន្ទ​សប្ដាហ៍​ក្រោយ ពេល​ពួក​គេ​ជួប  West Bromwich Albion ក្នុង Premier League បន្ត​ទៀត។ កន្លង​ទៅ​ក៏​​មាន​កីឡាករ Chelsea មួយ​ចំនួន​បាន​ចេញ​មក​តវ៉ា​អំពី​ការ​លេង​និង​ហ្វឹកហាត់​លើស​កម្រិត​ពេក ក្រោម​ការ​គ្រប់គ្រង​របស់ Conte។

ការ​សម្រេច​ចិត្ត​ឲ្យ​ឈប់​សម្រាក​នេះ​គឺ​ដើម្បី​ប្ដូរ​បរិយាកាស​រវាង​គ្រូ​និង​កីឡាករ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ឡើង​វិញ។ ចំពោះ​បរាជ័យ​ញឹកញយ និង​បញ្ហា​ជាមួយ​កីឡាករ​ក្នុង​ក្លឹប តំណែង​របស់ Conte ពេល​នេះ​កំពុង​មាន​ភាព​រង្គោះរង្គើ។ តាម​ការ​វិភាគ​ផ្សេង​​ៗ​អតីត​អ្នក​ចាត់​ការ​ក្លឹប Barcelona លោក  Luis Enrique  គឺ​ជា​បេក្ខភាព​ជួរ​មុខ​​ដែល​អាច​នឹង​មក​ជំនួស Conte៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ