មកស្គាល់តារាល្បីៗ ដែលធ្លាប់ជាសង្សាររបស់ Justin Bieber
- 2018-02-10 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាល្បីៗ ដែលធ្លាប់ជាសង្សាររបស់ Justin Bieber
ចន្លោះមិនឃើញ
ក្នុងវ័យ២៣ឆ្នាំ លោក Justin Bieber ជាតារាចម្រៀងអន្តរជាតិដ៏ល្បីម្នាក់។ ដូច្នេះហើយ វាជារឿងធម្មតាទេ ដែលតារាចម្រៀងរូបនេះ អាចសេពគប់ស្ទើរតែគ្រប់តារាស្រីល្បីៗក្នុងពិភពសិល្បៈនេះ មិនថាតារាបង្ហាញម៉ូត តារាចម្រៀង និងតារាសម្ដែង។
តោះ! មកមើលថា តើតារាណាខ្លះធ្លាប់ជាសង្សាររបស់Justin?
#៧ Chantel Jeffries
តារាចម្រៀងJustin បានសេពគប់តារាល្បីៗជាច្រើនរួចមកហើយមុននឹងមកជួបនឹងតារាបង្ហាញម៉ូត Chantel។ តែអ្វីដែលគួរឲ្យកត់សម្គាល់ជាមួយនឹងគូនេះគឺ គេឃើញកញ្ញាChantel ស្លៀកឈុតដដែលដែលនាងបានស្លៀកនៅពេលយប់មិញចេញពីសណ្ឋាគារដែលJustinស្នាក់នៅ។
#៦. Kendall Jenner
ពិភពសិល្បៈហាក់ដូចជាតូចណាស់សម្រាប់ពួកតារាៗ។ ជាក់ស្ដែង កាលតារាចម្រៀងស្រីSelena សេពគប់ជាមួយJustin ក៏មានការបែកធ្លាយពាក្យចចាមរ៉ាមថា Kendall មិត្តភក្តិរបស់Selenaមានទំនាក់ទំនងស្នេហាជាមួយនឹងJustinដែរ។ ទោះជាយ៉ាងណា ទាំងJustin និងKendall មិនបានប្រកាសពីទំនាក់ទំនងស្នេហានេះទេ តែគេឃើញមានរូបថតJustinកាន់ដៃKendallក្នុងឈុតប៊ីគីនី។
#៥ Sahara Ray
កាលពីខែសីហា ឆ្នាំ២០១៦ មានការបែកធ្លាយរូបថតរបស់ម្ចាស់បទ”Love Yourself” ទៅលំហែកាយនៅកោះហាវៃជាមួយតារាបង្ហាញម៉ូតអូស្រ្តាលី Sahara។ ទោះជាយ៉ាងណា នាងក៏ដូចសង្សារមុនៗរបស់Justinដែរ គឺសេពគប់គ្នាមិនបានយូរទេ។
#៤ Yovanna Ventura
កាលពីឆ្នាំ២០១៤ អ្នកបង្ហាញម៉ូតវ័យក្មេង Yovannaបានទទួលស្គាល់ថា នាងនិងJustin កំពុងសេពគប់គ្នា។ ជាមួយគ្នានេះដែរ Justin ក៏បានអញ្ជើញនាងទៅលេងស្ទីឌីយ៉ូថតសម្លេងMiamiផងដែរ។ ទោះជាគូស្នេហ៍នេះ បានបង្ហាញរូបថតផ្អែមល្ហែមនៅលើបណ្ដាញសង្គមវេបសាយយ៉ាងណា អ្នកគាំទ្រនៅតែមានជំនឿចិត្តថាJustinអាចនឹងត្រលប់ទៅរកSelena វិញ ព្រោះគេឃើញថាពួកគេទាំងពីរបានចូលរួមពិធីខួបកំណើតរបស់Alfredo Floresដែលជាមិត្តរបស់Justin ជាមួយគ្នា។
#៣ Shanina Shaik
កាលពីខែកក្កដា ឆ្នាំ២០១៤ តារាចម្រៀងJustin បានធ្វើឲ្យកក្រើកពិភពពត៌មាន ដោយបែកធ្លាយថា លោកបានជិះទូកក្តោងលំហែកាយជាមួយកំពូលតារាបង្ហាញម៉ូតរបស់Victoria's Secret គឺកញ្ញា Shanina Shaik។
#២ Jayde Pierce
កញ្ញា Jayde Pierce គឺជាតារាបង្ហាញម៉ូតអង់គ្លេសដែលមានអ្នកគាំទ្រតាមYouTubeច្រើនជាងគេ។ ចំពោះទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេង Justin Bieber នាងត្រូវគេចាត់ទុកថាគ្រាន់តែជា”អ្នកនៅក្នុងBackgroundរូបថតរបស់Justin” នៅក្នុងឆ្នេរសមុទ្រBora Bora នៅឆ្នាំ២០១៥។ ទន្ទឹមគ្នានេះដែរ ភាគីខាងប្រុសJustin បានបកស្រាយនៅក្នុងកម្មវិធីEllenថា Jaydeគឺគ្រាន់តែជាមិត្តភក្ដិរបស់លោកប៉ុណ្ណោះ។
#១. Selena Gomez
គូស្នេហ៍មួយនេះ គឺជាគូស្នេហ៍ផ្លេកបន្ទោរ ដែលម្ដងត្រូវគ្នា ម្ដងបែកគ្នា។ ជាមួយនឹងតារាចម្រៀងដ៏ល្បីមួយគូនេះគឺបានសេពគប់គ្នាតាំងតែពីនៅក្មេងជំទង់ៗម្ល៉េះ។ លោក Justice និង កញ្ញាSelena បានសាងអនុស្សាវរីយ៍រួមគ្នាយ៉ាងច្រើន រួមមានទៅញ៉ាំអាហារពេលល្ងាច ទៅលេងសមុទ្រ ទៅហាត់ប្រាណ ជិះកង់ជាមួយគ្នា និងមានការណាត់ជួបជាឯកជនផ្សេងៗទៀត។
ទោះបីជាមានការអាក់អន់ចិត្តនឹងគ្នាយ៉ាងណា គូមួយនេះ ប្រហែលជាអាចបង្កាត់ភ្លើងស្នេហ៍ឡើងវិញ។