ការពិត ១០ យ៉ាង គិត​ខុសគ្នាដាច់ស្រលះអំពីទ្វីបអាហ្រ្វិក

  • 2018-02-10 07:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនតែងជឿថាប្រសិនបើពួកគេទៅដល់ទ្វីបអាហ្វ្រិក ពួកគេនឹងបានឃើញកុលសម្ព័ន្ធ សត្វព្រៃដើរតាមផ្លូវ ផ្ទះតូចៗ ប៉ុន្តែរឿងរ៉ាវ១០យ៉ាង ខាងក្រោមនេះនឹងធ្វើឲ្យអ្នកជឿថា ការគិត ហើយនិង ការពិតនៅអាហ្រ្វិក ខុសគ្នាទាំងស្រុង។

១០ អាហ្វ្រិកក្រីក្រ

តែការពិត ជនជាតិអាហ្វ្រិក ៩០% មានទូរស័ព្ទដៃ ហើយប្រទេសមួយចំនួននៅទ្វីបនេះមាទាំងមានទាំងឧស្សាហកម្មតំឡើងគ្រឿងយន្ត និង រថយន្តជាដើម។

៩ អាហ្វ្រិកគឺជាវាលខ្សាច់ក្តៅ

មិនដូច្នោះទេ ភ្នំគីលីម៉ាន់ចារ៉ូ (Kilimanjaro) គឺជាតំបន់ព្រៃត្រូពិច សូម្បីនៅអេក្វាទ័រ អាកាសធាតុប្រចាំឆ្នាំមិនលើសពី ២៧ °C ទេ។

៨ មានតែមនុស្សស្បែកខ្មៅប៉ុណ្ណោះដែលរស់នៅក្នុងទ្វីបអាហ្វ្រិក

ការពិតគឺថាទ្វីបនេះគឺជាផ្ទះរបស់មនុស្សជាងមួយពាន់លាននាក់ដែលមានពណ៌សម្បុរ និង វប្បធម៌ផ្សេងៗគ្នា។

៧ ទ្វីបអាហ្វ្រិកជាជម្រកសត្វព្រៃ

ចំពោះសត្វព្រៃភាគច្រើន រស់នៅតែក្នុងឧទ្យានជាតិ ហើយករណីមនុស្សវាយប្រហារដោយសត្វព្រៃនៅទ្វីបនេះក៏ជារឿងកម្រដែរ។

៦ អត្រាឧក្រិដ្ឋកម្មនៅទ្វីបអាហ្វ្រិកគឺខ្ពស់ខ្លាំងណាស់

ការពិតគឺថាវិស័យទេសចរណ៍ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងហើយបណ្តាប្រទេសអាហ្វ្រិកកំពុងក្លាយជាទិសដៅទេសចរណ៍ដែលមានប្រជាប្រិយភាពនិងពេញនិយមក្នុងចំណោមអ្នកទេសចរលោកខាងលិច។ គ្រាន់តែអាហ្វ្រិកខាងត្បូងមានភ្ញៀវទេសចររហូតដល់ ១,៥ លាននាក់ក្នុងមួយឆ្នាំៗ។

៥ អាហ្វ្រិកមិនមានបេតិកភណ្ឌវប្បធម៌ទេ

តាមពិត អាហ្រ្វិកត្រូវបានគេហៅថាជាទីសក្ការៈនៃអរិយធម៌។ វាមានអាគារបុរាណជាច្រើន និង វិមានវប្បធម៌ ដទៃទៀតដែលត្រូវបានការពារយ៉ាងប្រុងប្រយ័ត្ននៅលើទ្វីបនេះ។ ឧទាហរណ៍ប្រទេសកេនយ៉ាមានសំណង់ស្ថាបត្យកម្មបុរាណជាង ២០០ ប្រាសាទ។

៤ ជនជាតិអាហ្វ្រិករស់នៅក្នុងផ្ទះតូចៗ

នេះគឺជាការយល់ច្រឡំដ៏ធំធេងព្រោះការកសាងទីក្រុងធំ ៗ នៅទ្វីបអាហ្វ្រិកមានភាពខុសគ្នាតិចតួចពីទីក្រុងធំៗ នៃប្រទេសដទៃទៀត។ មានapartment អគារកប់ពពក និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងដុះហូរហែនៅអាហ្វ្រិក។

៣ នៅអាហ្រ្វិកនិយាយតែភាសាអាហ្រ្វិក

តាមពិតភាសា ភាសាអង់គ្លេស បារាំង អាឡឺម៉ង់ និង ព័រទុយហ្គាល់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងទ្វីបនេះ ដោយសារអាហ្រ្វិកធ្លាប់នៅក្រោមអាណានិគមប្រទេសអឺរ៉ុបទាំងនេះ។

២ កង្វះអាហារនៅអាហ្រ្វិក

រូបថតនិងខ្សែភាពយន្តជាច្រើនបង្ហាញពីភាពអត់ឃ្លាននៅអាហ្វ្រិកហើយនេះបណ្តាលឱ្យយើងគិតថាបញ្ហានេះកើតមានទូទាំងទ្វីប។ ដី១ភាគ៣នៃទ្វីបនេះមានជីជាតិស សម្រាប់ការដាំដុះ ។ នៅអាហ្វ្រិកខាងត្បូង និង អេហ្ស៊ីប ភោជនីយដ្ឋានរ និង McDonald គឺសាមញ្ញទៅហើយគឺមានគ្រប់ទីកន្លែង។

១ កង្វះទឹកនៅអាហ្រ្វិក

បញ្ហានៃការខ្វះខាតទឹកស្អាតនៅអាហ្រ្វិក ពិតជាមានតែមិនមែនគ្រប់កន្លែងដូចការគិតរបស់យើងឡើយ។ ទឹកសុទ្ធ ហើយនិង Coca-Cola អាចទិញបានសូម្បីនៅតំបន់ដាច់ស្រយាល។

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី