ចិត្ត​ល្អ​មែន! Drake បរិច្ចាគ​​លុយ​មិន​ចេះ​តិច​ដល់​ស្ត្រី និង​ជន​គ្មាន​ជម្រក

  • 2018-02-11 04:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ​ តារា​រ៉េប Drake ​​បាន​​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​​​ចំនួន​៥ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ដល់​ស្រ្តី​ និង​កុមារ​ក្នុង​ក្រុង​ Miami រដ្ឋ​ Florida។ នេះ​បើ​តាម​ TMZ។​​

លោក​បាន​ផ្ដល់​ថវិកា​ទៅ​សមាគម​ Lotus House ដែល​ជា​ជម្រក​តែ​​មួយគត់​របស់​ស្ដ្រី និង​កុមារ​អនាថា​ក្នុង​ទី​ក្រុង Miami។ ក្នុង​នោះ​លោក​បាន​ផ្ដល់​ជា​សម្ភារៈ​ក្មេង​លេង និង​ហ្គេម​ទៅ​កាន់​ក្មេងៗ​ចំនួន​១៤០​នាក់ និង​ ​ប័ណ្ណ​ទិញ​អ៊ីវ៉ាន់​​ដល់​ស្ត្រី​១៣០​នាក់​ ដោយ​១​សន្លឹក​មាន​តម្លៃ​ទឹក​ប្រាក់​១៥០​ដុល្លារ។ ក្រៅ​ពី​នោះ​​លោក​បាន​ផ្ដល់​ជូន​ស្ថាប័ន​ Lotus House ចំនួន​៥​ម៉ឺន​ដុល្លារ​ថែម​ទៀត។ ​​​

ប្រធាន​ Lotus House អ្នក​ស្រី​ Constance Collins ប្រាប់​ថា​ តារា​រ៉េប​ម្នាក់​នេះ​បាន​បរិច្ចាគ​មិន​ត្រឹម​តែ​ទឹក​ប្រាក់​ទេ គឺ​បញ្ចូល​ទាំង​កម្លាំង​កាយ ទឹក​ចិត្ត វិញ្ញាណ ទៅ​ដល់​ជនអនាថា​ទាំង​អស់។

“លុយ​ទាំង​នោះ​នឹង​បញ្ចូល​ទៅ​កាន់​​គម្រោង​​មូលនិធិ​ពួក​​យើង​ ដែល​ថ្មី​​​ៗនេះ​ យើង​គ្រោង​បន្ថែម​គ្រែ​ចំនួន៥០០​ទៀត សម្រាប់​ស្ថាប័ន​យើង​ផ្ទាល់"។

សកម្មភាព​មនុស្ស​ធម៌​ដែល Drake បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ​រួម​មាន ចំណាយ​៥ម៉ឺន​ដុល្លារ​ទៅ​គ្រប់​ហាង​លក់​គ្រឿង​ទេស​នៅ​ក្រុង Miami ដើម្បី​សម្រួល​បន្ទុក​ដល់​អ្នកប្រើប្រាស់។ ៥ម៉ឺន​ដុល្លារ​សម្រាប់​សិស្ស​ម្នាក់​នៅ​សាកលវិទ្យាល័យ​១​ក្នុង​ក្រុង​ដដែល និង​ ២៥ ០០០​ដុល្លារ​ទៀត​ដល់​សិស្ស​​វិទ្យាល័យ​ម្នាក់​៕​​​

ប្រភព៖ TMZ   ប្រែ​សម្រួល៖ សុខណា