នេះជាហេតុផល​ញ៉ាំតែក្តៅ ប្រឈម​នឹង​ជំងឺមហារីក

  • 2018-02-11 09:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជក់បារី​ និងផឹក​ស្រា​ច្រើន​ពេក​នឹង​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​បំពង់​អាហារ​ ដែល​នឹង​ជះឥទ្ធិពល​ដល់​បំពង់​ដែល​ភ្ជាប់​បំពង់ក​ទៅ​នឹង​ក្រពះ។ របាយការណ៍​សិក្សាថ្មីមួយដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​មួយ​ដែល​ទើប​ចុះ​ផ្សាយ​ដោយ Time ជាប់ទាក់ទងនឹងជំងឺមហារីក គឺ​ថា ការ​ពិសាទឹកតែ ប្រសិន​បើ​អ្នក​​ជា​អ្នក​ជក់បារី និងញ៉ាំ​ស្រា​ទៀត នោះ​នឹង​បង្កើន​ហានិភ័យ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ទ្វេដង។

របាយការណ៍សិក្សា​ខាង​លើ ដែល​ប្រើ​ពេល​អង្កេត​៩​ឆ្នាំ ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ចន្លោះ ៣០ ដល់ ៧៩ ឆ្នាំ​ ​បង្ហាញថា​មនុស្ស ១ ៧០០ នាក់​ក្នុង​ចំណោម ៤៥៦ ០០០ បាន​កើត​ជំងឺ​មហារីក​ បន្ទាប់​ពី​ពួកគេ​ញ៉ាំ​តែ ពិសា​ស្រា និង បារី។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៦ ក៏​បាន​បង្ហាញ​ថាការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ​ពេក​ លើស​ពី ៦៥ អង្សារសេ​ ក៏​អាច​បង្កហានិភ័យ​​ងាយ​កើត​ជំងឺមហារីក​ផង​ដែរ។

ប្រភព​ខាង​លើ​បន្ថែម​ថា ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ពិសា​ស្រា និងបារី គួរ​កុំ​ញ៉ាំ​តែ​ក្តៅ ឬក្តៅ​លើស​សីតុណ្ហភាព ដើម្បី​ចៀសវាង​ការ​ប្រឈម​ជំងឺមហារីក​កាន់​តែ​ឆាប់រហ័ស​ដល់​សុខភាព​រាងកាយ៕

ប្រភព៖ Time   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី