១៥ នាក់ធ្លាប់តែត្រូវគេបង្អាប់ ទីបំផុតផ្លាស់ប្ដូររូបរាងស្រស់ស្អាតខ្លាំង មើលសឹងមិនស្គាល់
- 2018-02-11 07:10:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥ នាក់ធ្លាប់តែត្រូវគេបង្អាប់ ទីបំផុតផ្លាស់ប្ដូររូបរាងស្រស់ស្អាតខ្លាំង មើលសឹងមិនស្គាល់
ចន្លោះមិនឃើញ
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចទទួលយកនូវរូបរាងរបស់ពួកគេបាននោះទេ។ ទោះបីជាមនុស្សជាច្រើននិយាយថា សម្រស់មិនមែនជាអ្វីដែលសំខាន់បំផុតក៏ដោយ ក៏មានមនុស្សមួយចំនួនមិនពេញចិត្តរូបរាងរបស់ខ្លួននោះទេ។ ដូច្នេះហើយ មនុស្សមួយចំនួនខិតខំផ្លាស់ប្ដូរខ្លួនដើម្បីទទួលបានភាពស្រស់ស្អាត។
ខាងក្រោមនេះ គឺជាមនុស្សទាំង ១៥ នាក់ដែលធ្លាប់តែត្រូវគេបង្អាប់ ទីបំផុតផ្លាស់ប្ដូរខ្លួនស្រស់ស្អាតខ្លាំង មើលសឹងមិនស្គាល់ ៖
#១
“ខ្ញុំបានចំណាយពេល ២ឆ្នាំ និង៣ខែដើម្បីសម្រកទម្ងន់។ ស្ដាប់ទៅដូចជាយូរខ្លាំងណាស់ ប៉ុន្តែវាពិតជាមានតម្លៃសម្រាប់ខ្ញុំ។”
#២
“ខ្ញុំបានស្រកទម្ងន់ ៤៥ គីឡូក្រាម ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។”
#៣
“ខ្ញុំត្រូវបានគេបង្អាប់នៅសាលាដោយសាររូបរាងធាត់របស់ខ្ញុំ។ ប៉ុន្តែក្រោយពីចូលសកលវិទ្យាល័យ ខ្ញុំបានជួបមិត្តភ័ក្ដិពិតប្រាកដ ហើយពួកគេជួយខ្ញុំឲ្យមានរបៀបរស់នៅកាន់តែសកម្ម។ ដោយសារតែខ្លាចទទួលការបង្អាប់ទៀត ខ្ញុំបានព្យាយាមសម្រកទម្ងន់ ហើយឥឡូវនេះខ្ញុំអាចមានទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាបាន។”
#៤
“រូបថតទាំងពីរនេះ មានភាពខុសគ្នារយៈពេល ៤ឆ្នាំ។ ហើយខ្ញុំក៏ធ្លាប់មិនពេញចិត្តនឹងរូបរាងខ្លួនឯងដែរ។”
#៥
“នេះគឺជារូបថតរបស់ខ្ញុំកាលពីអាយុ ១៩ ឆ្នាំ និង២១ឆ្នាំ។”
#៦
“ខ្ញុំធ្លាប់បាក់ទឹកចិត្តយ៉ាងខ្លាំង ចំពោះរូបរាងខ្លួនឯង ហើយមិនចង់រស់ទៀតផង។ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា ខ្ញុំអាចកែប្រែអ្វីគ្រប់យ៉ាងបាន ដូច្នេះហើយខ្ញុំក៏ចាប់ផ្ដើមសម្រកទម្ងន់។ ឥឡូវនេះ ខ្ញុំពិតជាពេញចិត្តនឹងជីវិតរបស់ខ្ញុំខ្លាំងណាស់។”
#៧
“ខ្ញុំធ្លាប់ជាមនុស្សធាត់ខ្លាំងម្នាក់ ហើយខ្ញុំធ្លាប់មានការលំបាកក្នុងការជ្រើសរើសម៉ូដសក់ផងដែរ។”
#៨
“រូបនេះ មានភាពខុសគ្នារយៈពេល ៣ឆ្នាំ ហើយមនុស្សមួយចំនួន មិនជឿថាវាជារូបរបស់ខ្ញុំនោះទេ។”
#៩
“វាមានភាពខុសប្លែកគ្នាច្រើនណាស់រយៈពេល ៣ឆ្នាំនេះ។ ខ្ញុំធ្លាប់មានភាពខ្មាសអៀនខ្លាំងណាស់ ហើយមិនសូវចេញក្រៅនោះទេ។ ”
#១០
“ត្រឹមរយៈពេល ៤ឆ្នាំប៉ុណ្ណោះ ហើយនេះគឺជាអ្វីដែលខ្ញុំបានផ្លាស់ប្ដូរ។”
#១១
“ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនអាចសម្រកទម្ងន់ក្នុងរយៈពេលយ៉ាងយូរ ប៉ុន្តែគ្រូពេទ្យជំនាញម្នាក់ បានជួយខ្ញុំយ៉ាងច្រើន។”
#១២
“ខ្ញុំមិនបានធ្វើអ្វីពិសេសនោះទេ ប៉ុន្តែខ្ញុំលែងអាក្រក់ទៀតហើយ។”
#១៣
“រយៈពេល ១៥ខែ ទើបខ្ញុំអាចមានចង្កាឡើងវិញ។ ឥឡូវនេះ ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាទម្ងន់របស់ខ្ញុំ។ ”
#១៤
“ខ្ញុំបានស្រក់ទម្ងន់ ៤៥គីឡូក្រាម ហើយខ្ញុំនៅតែបន្តហាត់ប្រាណ។”
#១៥ “ភាពខុសប្លែកគ្នារវាងរូបថតទាំង ២នេះ គឺមានរយៈពេល ២៥ខែ។ ពីមុនខ្ញុំធាត់ខ្លាំងណាស់ ដូច្នេះហើយខ្ញុំសម្រេចចិត្តថា ត្រូវតែស្រកទម្ងន់ឲ្យបាន៕”
ចុចអាន ៖
រូបថត គីម ជុងអ៊ុន ឈរពីមុខដំឡូងបារាំងរាប់តោន ត្រូវគេយកទៅកាត់តពេញអ៊ីនធឺណិត
មកមើលទិដ្ឋភាពទីក្រុងប៉ារីស គ្របដណ្ដប់ដោយព្រិលធ្លាក់ស្រស់ស្អាតបំផុត