​ផ្សារហ៊ុន​​អ៊ីតាលី​ត្រូវ​ពួក​ Hacker ធ្វើ​ស៊ី​អស់​ ១៧០ លាន​ដុល្លារ​

  • 2018-02-11 08:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ផ្សារហ៊ុន​​​រូបិយប័ណ្ណ​អេឡិចត្រូនិក​​អ៊ីតាលី​មួយ​ឈ្មោះ​ BitBrail បាន​​បាត់​បង់​ថវិកា​ ១៧០ លាន​ដុល្លារ គិត​ជា​​រូបិយប័ណ្ណ​អេឡិចត្រូនិក​ឈ្មោះ​ Nanoក្រោយ​រង​ការ​វាយ​ប្រហារ​ពី​​ពួក​ឧក្រិដ្ឋជន​អ៊ីនធឺណិត។

រូបតំណាង

BitGrail ជា​ផ្សារហ៊ុន​ទីពីរ​ដែល​បាត់​បង់​ថវិកា​​​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ផ្សារហ៊ុន​របស់​ជប៉ុន​ឈ្មោះ​ [Coincheck បាន​បាត់​បង់​ថវិកា​ប្រមាណ​ ៤០០ ទៅ ៥៣៤ លាន​ដុល្លារ​​គិត​ជា​ប្រភេទ​រូបិយប័ណ្ណ​អេឡិចត្រូនិក](http://news.sabay.com.kh/article/1011934#utm_campaign=onpage "")។

ប្រធាន​ផ្សារ​ហ៊ុន Coincheck

ផ្សារហ៊ុន​អ៊ីតាលី​មួយ​នេះ​បាន​​ប្រកាស​ពី​​​ការ​បាត់​បង់​ថវិកា​ ១៧០ លាន​ដុល្លារ​នេះ​នៅ​លើ​វិបសាយ​របស់​ខ្លួន​ និង​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ផង​ដែរ។ យ៉ាងណាក្ដី​​​​លោក​ Francesco ស្ថាបនិក​ផ្សារហ៊ុន​ BitGrail ប្រកាស​ថា​​គ្មាន​វិធី​ណា​ដែល​គេ​អាច​​បង្វិល​សង​អ្នក​ប្រើ​ប្រាស់​​បាន​ ១០០% នៃ​ថវិកា​ដែល​បាត់​នេះ​ទេ ខុស​ពី​ Coincheck ដែល​សន្យា​​ថា​នឹង​សង​​ថវិកា​ដែល​បាត់បង់​ឲ្យ​អតិថិជន​វិញ​ទាំង​អស់។

គួរ​ដឹង​ថា​ Nano ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ដែល​មិន​សូវ​មាន​គេ​ស្គាល់​ច្រើន​ដូច​ជា​ Bitcoin នោះ​ទេ​ ប៉ុន្តែ​វា​ទទួល​បាន​ការ​ពេញ​និយម​ពី​អ្នក​បណ្ដាក់​ទុន​នៅ​ប្រទេស​អ៊ីតាលី ហើយបច្ចុប្បន្ននេះមួយឯកតាមានតម្លៃប្រមាណ ៨ ដុល្លារ៕​​​​​

​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង