ភាពយន្ត​ទើប​មក​ដល់​ថ្មី អ្នកទស្សនាស្មានមិនដល់ ហើយក៏មានអ្នកខ្លះនឹង​ស្រក់ទឹកភ្នែក

  • 2026-10-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា «ហាងម្ហូប​ចិន​ភៀសសឹក» ដែល​មាន​តួអង្គសំខាន់គឺ Xu Fu (សម្តែងដោយ Shen Teng) ជាចុងភៅជនជាតិចិនម្នាក់ ដែល​បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បី រកប្រាក់ជួយគ្រួសារ និងសងបំណុល។

នៅទីនោះ គាត់ធ្វើការជាចុងភៅនៅ Dragon Restaurant ហើយបានស្គាល់ Ma Junsheng ដែលជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន។ ពួកគេជួយគ្នាផ្លាស់ប្តូរភោជនីយដ្ឋានដែលកំពុងជួបបញ្ហា ឱ្យក្លាយជាកន្លែងដែលមានអតិថិជន និងទទួលបានជោគជ័យ។

ប៉ុន្តែអ្វីៗផ្លាស់ប្តូរភ្លាមៗនៅពេល សង្គ្រាមផ្ទុះឡើងក្នុងទីក្រុង។​ភោជនីយដ្ឋានដែលធ្លាប់ជាកន្លែងរកស៊ី និងជាកន្លែងជួបជុំរបស់មនុស្សម្នា​ជា​ច្រើន បាន​ក្លាយទៅជា កន្លែងជ្រកកោនសម្រាប់មនុស្សដែលកំពុងរត់គេចពីសង្គ្រាម។ Xu Fu ​ត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកតើគាត់គួររត់គេចដើម្បីសង្គ្រោះខ្លួនឯង ឬប្រថុយជីវិតដើម្បីជួយមនុស្សដែលគាត់បានចាត់ទុកជាគ្រួសាររបស់គាត់?

ចង់​ដឹង​ថា​តើ​សាច់​រឿង​នឹង​ទៅ​ជា​យ៉ាងណា​កុំភ្លេច​កក់​សំបុត្រ​នៅ​រោង​ភាព​យន្ត Sabay។ ភាព​យន្ត​នេះ​ កំពុងចាក់បញ្ចាំង ហើយ​លោក​អ្នក​អាច​ រីករាយជាមួយ Sabay Days នៅ Sabay Cinema ដោយ​តម្លៃ​សំបុត្រកុនត្រឹម​តែ 2.5$ សម្រាប់សំបុត្រកុនប្រភេទ 2D ចាប់ពីថ្ងៃ ចន្ទដល់ព្រហស្បតិ៍ ( លើកលែងថ្ងៃបុណ្យទាន និង ថ្ងៃឈប់សម្រាក )។ នៅ​ចាំ​អីទៀត ចង់ដឹងថា​ Xu Fu សម្រេច​ចិត្ត​បែបណា កុំ​រំលង​ឱកាសនេះ!

ដោយ៖ តារា

អត្ថបទថ្មី