ប្រដាល់ថៃកាន់តែសាហាវ ខណៈ ONE បង្កើតព្រឹត្តិការណ៍វ៉ៃសេរីមួយទៀត
- 2018-02-12 06:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រដាល់ថៃកាន់តែសាហាវ ខណៈ ONE បង្កើតព្រឹត្តិការណ៍វ៉ៃសេរីមួយទៀត
ចន្លោះមិនឃើញ
ស្ថាប័នរៀបចំកីឡា ONE CHAMPIONSHIP ត្រូវបានគេស្គាល់យ៉ាងខ្លាំងទូទាំងទ្វីបអាស៊ី និងពិភពលោកអំពីរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់គុនចម្រុះក្នុងទ្រុង MMA ដ៏ជោគជ័យរយៈពេលជាច្រើនឆ្នាំមកហើយ។ នៅពេលនេះពួកគេបានប្រកាសបើកព្រឹត្តិការណ៍ប្រដាល់សេរីទៀតហើយដែលរឹតតែធ្វើឲ្យប្រដាល់ថៃ Muay Thai នឹងកាន់តែល្បីល្បាញខ្លាំងឡើង។
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ONE Championship បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីគម្រោងរៀបចំកម្មវិធីប្រដាល់សេរីលក្ខណៈពិភពលោក។ វាមិនមែនត្រឹមតែប្រដាល់សេរីមួយមុខនោះទេ សូម្បីប្រដាល់ផ្សេងៗជាច្រើនទៀតដ៏នឹងមានដែរដូចជា ការ៉ាតេ តេក្វាន់ដូ កុងហ្វូ វ៉ូស៊ូ សាន់ដា ស៊ីឡាត និងក្បាច់គុនឡេតវីជាដើម។
តាមរយៈគម្រោងប្រដាល់សេរីនេះកាន់តែឲ្យពិភពលោកដឹងយ៉ាងច្បាស់អំពីប្រដាល់សេរីរបស់ថៃដោយសារម្ចាស់ One Championship ជាជនជាតិថៃស្រាប់។ លោក Chatri Sityodtong ជនជាតិថៃដែលជាអគ្គនាយក និងជា CEO របស់ ONE Championship បាននិយាយក្នុងសេចក្តីប្រកាសនេះថា អស់រយៈពេលជាច្រើនឆ្នាំហើយ ONE Championship ផ្តោតយកចិត្តដាក់ចំពោះប្រដាល់គុនចម្រុះ និងមានកេរ្តិ៍ល្បីសុះសាយរហូតក្លាយជា«ផ្ទះនៃក្បាច់គុនចម្រុះ»។ ពេលនេះ ONE បង្កើតកម្មវិធីប្រដាល់គុនសេរីថែមទៀតដែលមានក្បាច់គុនជាច្រើនចូលរួម។
តាមសេចក្តីប្រកាសព័ត៌មានបានបង្ហាញឈ្មោះជើងខ្លាំងប្រដាល់សេរីថៃជាច្រើន ប៉ុន្តែពុំមានឈ្មោះកីឡាករប្រដាល់គុនខ្មែរជាប្រទេសមួយលេចធ្លោខាងប្រដាល់សេរីដែរទេ។ ជើងខ្លាំងថៃជាច្រើនដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ថ្មីនេះដូចជា Petchboonchu FA Group, Nong-O Gaiyanghadao, Yodsaenklai Fairtex, Sam-A Gaiyanghadao, Singtongnoi Por Telakun, Dejdamrong Sor Amnuaysirichoke, Sagetdao Petpayathai, Kwankhao Mor. Rattanabandit, Yodcherry Sityodtong, និងម្ចាស់ខ្សែក្រវាត់ប្រដាល់សេរីពិភពលោក Giorgio Petrosyan, Fabio Pinca, Alain Ngalani, Regian Ersel និង Sergej Maslobojev ជាដើម។
តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រដាល់ថ្មីនេះនឹងចាប់ផ្តើមនាខែមេសា ឆ្នំា២០១៨ខាងមុខនេះនៅប្រទេសហ្វីលីពីនដែលនឹងមានកីឡាករល្បីៗដូចជា កីឡាករអ៊ីតាលី Giorgio Petrosyan កីឡាករថៃSmokin" Jo Nattawut of Korat កីឡាករថៃជាជាម្ចាស់ខ្សែក្រវាត់ពិភពលោក Nattawut is known ជាដើម៕