លេង​ខ្លាំង​ហ្មង Wonho ក្នុង​ក្រុម MONSTA X មុជ​ទឹក Livestream ដុត​អារម្មណ៍​អ្នក​គាំទ្រ​

  • 2018-02-12 13:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ក្រុម​ MONSTA X លោក Wonho ដែល​និយម​ធ្វើ​អ្វី​ប្លែក​ៗ​នោះ បាន​បបួល​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​ចូល​មើល​ការ Livesវីដេអូ​របស់​ខ្លួន ខណៈ​ពេល​កំពុង​ងូត​ទឹក។

អ្នក​គាំទ្រ​ជា​ច្រើន ក៏​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កម្រ​នេះ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ! ការ Livestream នេះ គឺ​មាន​តែ​សំឡេង​ប៉ុណ្ណោះ ព្រោះ​តារា​ចម្រៀង​សង្ហា​រូប​នេះ​មិន​បាន​បើកcamera ទេ។ បែប​នេះ​ក្ដី វា​ក៏​បាន​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​គាំទ្រ​របស់​លោក Wonho ហោះ​ហើរ​ដែរ។

ដោយ​មិន​មាន​រូបភាព​មក​ជាមួយ នៅ​ក្នុង​ការLivestream វគ្គ​ងូត​ទឹក​នេះ​ផង​ដែរ តារា​ចម្រៀង​ក្នុង​ក្រុម MONSTA X រូប​នេះ បាន​ច្រៀង លាង​មុខ និង​បង្ហាញ​ពី​ភាព​រីករាយ​នៃ​ការ​ងូត​ទឹក​ដ៏​ស្រស់​ថ្លា​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​បាន​ដឹង។

ពិសេស​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​តារា​សាច់​ដុំ​ហាប់​ណែន​រូប​នេះ បាន​បើក camera បង្ហាញ​រាង​សង្ហា នោះ​វីដេអូ Live នេះ​ប្រាកដ​ជា​កក្រើក​ប្រចាំ​សត​វត្សរ៍​មិន​ខាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហ៊ុយ