ចប់​ហ្មង! គូ​ស្នេហ៍​ទាំង​១០​គូ​នេះ​បែក​បាក់​គ្នា​ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់

  • 2018-02-13 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ Valentine's Day ​គឺ​ជា​ថ្ងៃ​ដែល​ គូ​ស្នេហ៍​ជា​ច្រើន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ចំណាយ​ពេល​​រ៉ូមេនទិក​ជាមួយ​គ្នា។ ជា​អកុសល​គូស្នេហ៍​តារា​ៗ​ប៉ុន្មាន​គូ​នេះ បែរ​ជា​បែក​បាក់​គ្នា​ចំ​ថ្ងៃ​​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ទៅ​វិញ។

ទាំង​នេះ​ជា​គូស្នេហ៍​ទាំង​១០​បែក​គ្នា​ចំ​រដូវ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់៖

១.​ Dianna Agron និង Alex Pettyfer

អ្នក​ទាំង​ពីរ​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១១ ពេល​សម្ដែង​នៅ​ក្នុង​រឿង "I Am Number Four” ជាមួយ​គ្នា ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​ចំ​ថ្ងៃ​​បុណ្យ​នេះ​​តែ​ម្ដង។ ហេតុការណ៍​នោះ​កើត​ឡើង​ដោយ​ បង្ខំ​ឲ្យ Dianna គេច​មុខ​ពី​ Alex ដោយ​ទទួល​បាន​ការ​ទូរស័ព្ទ​គំរាម​ទៀត​ផង។

២. Jason London និង Sofia Karstens

បន្ទាប់​ពី​រៀប​ការ​បាន​៣​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​បែក​បាក់​គ្នា​ក្នុង​រដូវ​កាល​បុណ្យ​នេះ​។

៣. Nick Jonas និង Delta Goodrem

អ្នក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​៩​ខែ ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​ក្រោយ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

៤. Austin Nichols និង Sophia Bush

ពួក​គេ​ស្គាល់​គ្នា​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី "One Tree Hill” ហើយ​ក៏​បែក​បាក់​គ្នា ដោយ​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១២។

៥. Sean “Diddy” Combs និង Jennifer Lopez

អ្នក​ទាំង​ពីរ​បាន​ប្រកាស​បែក​បាក់​កាល​ពី​ឆ្នាំ ២០០១​ បន្ទាប់​ពី​ទាក់​ទង​គ្នា​អស់​រយៈ​ពេល ២​ឆ្នាំ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

៦. Milo Ventimiglia និង Hayden Panettiere

គូស្នេហ៍​ពី​ស៊េរី​រឿង​ភាគ "Heroes” មួយ​គូ​នេះ​បែក​បាក់​គ្នា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ដោយ​សារ​មាន​បញ្ហា​​ទាក់​ទង​នឹង​របៀប​របត់​នៃ​ការ​រស់​នៅ និង​អាយុ​ឃ្លាត​គ្នា​ច្រើន​ពេក។

៧. Malcolm-Jamal Warner និង Regina King

កាល​ពី​ឆ្នាំ ២០១៣ តារា​សម្ដែង Regina បាន​ប្រាប់​ទស្សនាវដ្ដី Us Weekly ថា​អតីត​គូស្នេហ៍​នាង​លោក Malcolm ធ្វើ​ឲ្យ​នាង​ខ្ទេច​ខ្ទាំ​បេះ​ដូង​ចំ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​តែ​ម្ដង។

៨. Sienna Miller និង Jude Law

Sienna និង Jude បាន​ព្យាយាម​ផ្សះ​ផ្សារ​ក្ដី​ស្នេហា​អ្នក​ទាំង​ពី​បន្ទាប់​ពី​ធ្លាប់​បែក​គ្នា​លើក​ដំបូង ក្រោយ​ពី​ជួប​គ្នា​ម្ដង​ទៀត​នៅ​ឆ្នាំ ២០០៦ ពួក​គេ​ក៏​បែក​បាក់​គ្នា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

៩. Chloe Green និង Marc Anthony

បន្ទាប់​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​កន្លង​ផុត​ប៉ុន្មាន​ថ្ងៃ អ្នក​ទាំង​ពីរ​ក៏​បែក​បាក់​គ្នា​នៅ​ឆ្នាំ ២០១៤។

១០. Ryan Phillipe និង Amanda Seyfried

Ryan និង Amanda ទាក់​ទង​គ្នា​ជិតស្និទ្ធ​បាន​រយៈ​ពេល​តែ​៣​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​បែក​បាក់​គ្នា​នៅ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ ២០១១។ ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​ត្រូវរ៉ូវ​គ្នា​វិញ ហើយ​បន្ត​ទំនាក់​ទំនង​បាន​៤​ខែ​ទៀត បន្ទាប់​មក​ក៏​បែក​បាក់​គ្នា​ម្ដង​ទៀត៕

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី