ចង់​មាន​អារម្មណ៍​ថា​ត្រលប់​ទៅ​អតីត​កាល​ជាង ២៣០០​ឆ្នាំ​មុន? ក្រុង​បុរាណ Langzhong របស់​ចិន​នឹង​ធ្វើ​ឲ្យ​អ្នក​​​មាន​អារម្មណ៍​នេះ

  • 2018-02-17 03:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិវិទូជឿថារាជវង្សចិនដំបូងត្រូវបានបង្កើតឡើងនៅប្រហែល ២១០០ ឆ្នាំ​មុន​គ.ស ខណៈ​ដែល​ទីក្រុង​បុរាណ​៤​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ចំណាស់​ជាង​គេ ដែល​រួមមាន៖ Pingyao នៅ​ខេត្ត សាន​ស៊ី ( Shanxi) ភាគ​ខាង​ជើង Lijiang នៅ​ខេត្ត Yunnan នៅ​ភាគ​និរតី Huizhou នៅ​ភូមិភាគ​ខាង​កើត និង ទីក្រុង Langzhong នៅ​ខេត្ត​ស៊ីឈួន ភាគ​ខាង​លិច។

ក្នុង​ចំណោម​ទីក្រុង​ទាំង​៤​ទីក្រុង Langzhong អតីត​ទឹកដី​របស់​លីវ ប៉ី​ ក្នុង​រឿង​សាមកុក ត្រូវ​បាន​គេ​អភិរក្ស​យ៉ាង​ល្អ​បំផុត ហើយ​នៅ​ពេល​ដែល​អ្នក​ទៅ​ទស្សនា​ទីក្រុង​នោះ​ ហាក់បីដូច​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីត​កាល កាល​ពី​ជាង ២ ៣០០ ឆ្នាំ​មុន។​

សំណង់​អគារ​ចាស់​ៗរបស់​ខ្លួន​ដែល​មាន​ដំបូល​ប្រក់​ក្បឿង​បុរាណ Langzhong មាន​សម្រស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ។ មាន​ហាង​ជាច្រើន​នៅ​តាមដងផ្លូវ ប៉ុន្តែ​មិន​មាន​ហាង​លក់​ទំនិញ​ថ្មីៗទេ។ របរ​​នៅ​ទីនោះ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ដើរ​ក្នុង​ផ្សារ​បុរាណ​ មើល​ទិដ្ឋភាព​ប្រជារាស្រ្ត​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​របស់​គេ​កាល​ពី​រាប់​សតវត្ស​មុន។

រឿង​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នៅ Langzhong គឺ វិហារ Huanhou ដែល​រំលឹក​ដល់​ មេទ័ព​ខ្លា ចាង ហ្វី ដែល​បាន​ដើរ​តួ​ដ៏​សំខាន់​នៅ​ក្នុង​ការ​បង្កើត​រដ្ឋ Shu Han នៃ​សម័យ​នគរ​បី​ នៅ​ដើម​សតវត្ស​ទី​៣។ ចាង ហ្វី​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​ Langzhong។ រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​របស់​លោក​ក៏​ត្រូវ​សរសេរ​ទៅ​ជា​រឿង​ប្រលោមលោក​ប្រវត្តិសាស្ត្រ​ ដោយ​អ្នក​និពន្ធ​រឿង​នគរបី​ Luo Guanzhong កាល​ពី​សតវត្ស​ទី ១៤ ហើយ​បាន​ធ្វើ​ឲ្យ​ស្នាដៃ​អក្សរសិល្ប៍​ដ៏​ល្អ​ឯក​មួយនេះ​ល្បីល្បាញ​ទូទាំង​ពិភព​លោក៕

ប្រភព៖ Rocketnews24   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី