តិច​ច្រឡំ​ថា iPhone X ​ទៅ! ទូរសព្ទ Asus ស៊េរី​ថ្មី​ស្មោះ

  • 2018-02-19 04:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus បាន​បញ្ជាក់​រួច​ហើយ​ថា​​ស្មាតហ្វូន​ Android ជំនាន់​ថ្មី​របស់​ខ្លួន​នឹង​បង្ហាញ​វត្តមាន​​នៅ​​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​ ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ នេះ។ យ៉ាង​ហោច​ណាស់​ស្មាតហ្វូន​ស៊េរី​ថ្មី​ ២ ម៉ូដែល​បង្ហាញ​ខ្លួន​ នោះ​គឺ​ ZenFone 5 និង ZenFone 5 Lite។

ZenFone 5 រំពឹង​ថា​នឹង​មាន​រចនាបថ​បន្ថែម​នូវ​​ស្នាម​ឆក​ ដូច​ជា​ iPhone X ដែល​ជា​រចនាបថ​កំពុង​ពេញ​និយម​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន។ បន្ថែម​ពី​នេះ​ រូបភាព​ពិតៗ​មួយ​សន្លឹក​របស់​ ZenFone 5 បាន​លេច​ចេញ​ឡើង​​នៅ​ថ្ងៃ​នេះ​ ដែល​បង្ហាញ​ពី​ស្នាម​ឆក​ផ្នែក​ខាង​លើ​របស់​អេក្រង់​ រួម​ទាំង​ផ្ទៃ​អេក្រង់​ដែល​មាន​មាត្រដ្ឋាន​ 18:9 ផង​ដែរ។

ZenFone 5 ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo រួម​ជា​មួយ​រន្ធ​ត​ភ្ជាប់​ប្រភេទ​ USB Type-C និង​រន្ធ​ដោត​កាស​ 3.5 mm។ នៅ​ផ្នែក​ខាង​ក្រោយ​របស់​ស្មាតហ្វូន​នេះ​ ទំនង​ជា​នឹង​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ រួម​ទាំង​​ទ្រនាប់​ស្កេន​ម្រាម​ដៃ។

​​​​​​ZenFone 5 នឹង​មាន​ចែក​ចេញ​ជា​ពីរ​​ប្រភេទ​ ប្រភេទ​ស៊ីម​មួយ​ និង​ស៊ីម​ពីរ​ ហើយ​​មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​លោហធាតុ​លាយ​ជា​មួយ​នឹង​កញ្ចក់។ ដំណឹង​លម្អិត​ដទៃ​ទៀត​អំពី​ ZenFone 5 នឹង​ត្រូវ​បើក​បង្ហាញ​នៅ​ចុង​ខែ​កុម្ភៈ​ខាង​មុខ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង