​មិន​ធម្មតា! ឡាន​ Merces-AMG C43 នៅ​ប្រទេស​ថៃ​ចុះ​ថ្លៃ​ម្ដង​ជាង​ ៣ ម៉ឺន​ដុល្លារ​​

  • 2018-02-20 04:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រុមហ៊ុន​ Mercedes-Benz ​ប្រចាំ​ប្រទេស​ថៃ​ បាន​បង្ហាញ​ចេញ​​​រថយន្ត​ Mercedes-AMG C 43 Coupé ប្រភេទ​ដំឡើង​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​តម្លៃ​ថោក​ជាង​រថយន្ត​នាំ​ចូល​ពី​ប្រទេស​អាល្លឺម៉ង់​ដល់​ទៅ​ជាង​ ៣ ម៉ឺន​ដុល្លារ​ឯណោះ។

រថយន្ត​ទ្វារ​ពីរ​​គឺ​ជា​រថយន្ត​​​កំពូល​ល្បឿន​ដំបូង​គេ​ដែល​ដំឡើង​ក្នុង​ប្រទេស​ថៃ។ តម្លៃ​រថយន្ត​ដែល​នាំ​ចូល​ពី​អាល្លឺម៉ង់​មាន​ខ្ទង់​ ៥,១៩ លាន​បាត (ប្រមាណ​ ១៦៥ ០០០ ដុល្លារ) ហើយ​ប្រភេទ​ដែល​ដំឡើង​នៅ​ប្រទេស​ថៃ​វិញ​មាន​តម្លៃ​ ៤,១៤ លាន​បាត (ប្រមាណ​ ១៣១ ៦៩០ ដុល្លារ)។

ដំឡើង​នៅ​ប្រទេស​ថៃ​មែន​ពិត​ ប៉ុន្តែ​ម៉ាស៊ីន​ដែល​ដំណើរ​ការ​រថយន្ត​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​ ពោល​នៅ​តែ​ប្រើ​ម៉ាស៊ីន​​ Twin-Turbocharged ស៊ីឡាំង​ ៦ ចំណុះ​ ៣,០ លីត្រ ផលិត​កម្លាំង​បាន​ ៣៦២ សេះ។ ប្រអប់​លេខ​មាន​ជា​ប្រភេទ​​ស្វ័យប្រវត្តិ​ ៩ វគ្គ​ 9G-Tronic និង 4Matic All-Wheel Drive (ប្រើ​ប៉ុង​ពីរ)។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​ក្រុមហ៊ុន​ Mercedes-Benz ​ប្រចាំ​ថៃ​ ​បាន​​ធ្វើ​ការ​ដំឡើង​​រថយន្ត​ម៉ូដែល​​ Mercedes-Benz C250 Coupe ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​មាន​ការ​ថយ​ចុះ​ ​និង​ដាក់​សម្ពាធ​លើ​គូ​​ប្រកួត​ប្រជែង​​ធំៗ​ក្នុង​ប្រទេស​ថៃ​ រួម​មាន​ Audi, BMW និង Lexus ជា​ដើម៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម