Camry 2018​ ​ប្រមូលចូលរោងចក្រ​វិញ ​ក្រោយ​រក​ឃើញ​ងាយ​ផ្ទុះ​ឆេះ

  • 2018-02-21 04:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Camry​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​រូបរាង​ទាំង​ស្រុង​ខុស​ពី​ម៉ូដែល​មុន​ៗ​ ​ហើយ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​នោះ​ ​ត្រូវ​ក្រុមហ៊ុន​ប្រមូល​ចូល​វិញ​ប្រមាណ​ ​១១ ៨០០​ ​គ្រឿង​ក្រោយ​ប្រទះ​ឃើញ​វា​មាន​បញ្ហា​ងាយ​បង្ក​ជា​អណ្ដាត​ភ្លើង។

ការ​ងាយ​បង្ក​ជា​អណ្ដាត​ភ្លើង​នៅ​លើ​រថយន្ត​ ​Toyota Camry​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​គឺ​ព្រោះ​តែ​ទុយយោ​សាំង​ ​និង​ធុង​សាំង​ភ្ជាប់​គ្នា​មិន​បាន​ល្អ​ ​ដែល​មាន​ក៏​ជ្រាប​មក​ក្រៅ​ងាយ​នឹង​ឆាប​ឆេះ។

ដោយ​ឡែក​បញ្ហា​ខាង​លើ​នេះ​ ​ក៏​កើត​មាន​លើ​ ​Lexus RC F coupe​ ​ឆ្នាំ​ ​២០១៥​ ​ដល់​ ​២០១៨, Lexus GS F​ ​ម៉ូដែល​ឆ្នាំ​ ​២០១៦​ ​ដល់​ ​២០១៨​ ​និង Lexus LC 500 coupe​ ​ហើយ​ក្រុមហ៊ុន​បាន​ប្រមូល​ចូល​វិញ​ប្រមាណ​ ​៩ ៩០០​ ​គ្រឿង។

ទោះ​ជា​រក​ឃើញ​ថា​រថយន្ត​មាន​បញ្ហា​ ​ហើយ​ត្រូវ​ប្រមូល​ចូល​វិញ​ ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​ការ​រាយការណ៍​​ករណី​ផ្ទុះ​រថយន្ត​របស់​ ​Toyota​ ​អ្វី​នៅ​ឡើយ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ