សោក​ស្ដាយ​ណាស! Ariana Grande ត្រូវ​ពេទ្យ​បិទ​មិន​ឲ្យ​ច្រៀង​ក្នុង​កម្មវិធី Brit Awards

  • 2018-02-22 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Ariana Grande ខក​ខាន​មិន​បាន​សម្ដែង​ក្នុង​កម្មវិធី​ Brit Awards ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​នៅ​ទីក្រុង Manchester ដោយ​សារ​អំពើ​ភេរវកម្ម​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​វេជ្ជបណ្ឌិត​បាន​ប្រាប់​នាង​ថា​ខ្លួន​ឈឺ​ជ្រុល​មិន​អាច​ហោះ​ហើរ​មក​បាន។

តារា​ចម្រៀង Ariana Grande

តារា​ចម្រៀង​​វ័យ ២៤​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ពិត​ជា​ចង់​មក​សម្ដែង​នៅ​ក្នុង​កម្មវិធី​នេះ​ណាស់ ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ហាម​ឃាត់​នាង​មិន​ឲ្យ​ធ្វើ​ដំណើរ​តែ​ម្ដង​ ដោយ​គ្មាន​ករណី​លើក​លែង។

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​ The Sun ថា៖ "នាង​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជិះ​យន្ត​ហោះ​ផង នាង​ពិត​ជា​ឈឺ​ធ្ងន់​ខ្លាំង​ណាស់"។

ក្នុង​នាទី​ចុង​ក្រោយ​ តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​លោក Liam Gallagher បាន​ចូល​ខ្លួន​សម្ដែង​ជំនួស​នាង​ ដើម្បី​ជា​កិត្តិយស​ដល់​ជន​រង​គ្រោះ​នៅ​ Manchester។

លោក Liam Gallagher

កាល​ពី​ថ្ងៃ​ទី ២២​ខែ​ឧសភា ឆ្នាំ ២០១៧ មនុស្ស​២២​រូប​ត្រូវ​បាន​ស្លាប់​ ខណៈ៥០០​ទៀត​បាន​រង​របួស​ដោយ​សារ​តែ​ការ​អំពើ​ភេរវកម្ម​ដោយ​គ្រាប់​បែក​ នៅ Manchester Arena ក្នុង​ការ​ប្រគំតន្ត្រី​របស់ Ariana Grande ដែល​អ្នក​ស្លាប់​ភាគ​ច្រើន​សុទ្ធ​តែ​ក្មេង​​តូចៗ និង​ក្មេង​ជំទង់៕

ជន​រង​គ្រោះ

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី