CV បំពេញដោយ​ដៃ​ខុសអក្ខរាវិរុទ្ធ​ព្រាតរបស់​ស្ថាបនិក Apple ឆ្នាំ ១៩៧៣ គ្រោង​លក់​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

  • 2018-02-25 08:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិរូប​ការងារ ឬ CV របស់​ស្ថាបនិក Apple លោក Steve Jobs កាល​ជំនាន់​លោក​នៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ឡើយ​កាល​ពី​ឆ្នាំ​១៩៧៣ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ដាក់​លក់​​ដេញ​ថ្លៃ​ក្នុង​តម្លៃ ៥០ ០០០ ដុល្លារ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន BBC ទើប​បាន​ចុះ​ផ្សាយ។

សំណុំ​បែបបទ​សុំ​ការងារ​ធ្វើ​ដែល​លោក​បំពេញ​ដោយ​ដៃ ៣ ឆ្នាំ​មុន​ពេល​ដែល​លោក​ចាប់​ផ្តើម​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហា​សេដ្ឋី​ពាន់លាន គឺ​ជា​សំណេរ​ដែល​ខុស​អក្ខរាវិរុទ្ធ​ជា​ច្រើន។ ប្រភព​ខាង​លើ​បន្ត។

នៅ​លើ​សំណុំ​បែបបទ លោក​សរសេរ​ថា "មាន​អាជ្ញាប័ណ្ណ​បើកបរ" ប៉ុន្តែ​នៅ​ពេល​សួរ​ថា លោក​បើកបរ​អត់? លោក​សរសេរ​ថា "ប្រហែល តែ​មិន​ទំនង​ថា​អាច" (possible, but not probable)។ ជិត​កន្លែង​ទូរស័ព្ទ លោក​ឆ្លើយ​ថា "អត់​មាន" ។

លោក Steve Jobs

CV មួយ​ទំព័រ ដែល​​រៀបរាប់​ពី​សមត្ថភាព​ជំនាញ​របស់​លោក​ រួមមាន៖ ជា​វិស្វករ ផ្នែក​អេឡិចត្រូនិច និង ឌីហ្សាញ ក្នុង​​នោះ​សរសេរ​ថា "បាទ" លោក​​ចេះ​កុំព្យូទ័រ។ ប៉ុន្តែ​គេ​មិន​ប្រាកដ​ថា​តាម​រយៈ CV នោះ លោក Jobs ត្រូវ​បាន​គេ​ហៅ​សម្ភាសន៍​ឬ​អត់។ ប្រភព​ខាង​លើ​បន្ត។

លោក Jobs បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​នៅ​អាយុ ៥៦ ឆ្នាំ ក្នុង​ឆ្នាំ ២០១១ ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី