“Black Panther” បំបែក​ឯកត្តកម្ម​មួយ​ទៀត​នៅ​ Box Office

  • 2018-02-26 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "Black Panther” បាន​បំបែក​ឯកត្តកម្ម​ដ៏​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ របស់​ផលិតកម្ម Marvel ដោយ​រក​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ​នៅ​សប្ដាហ៍​ទី​២។ ភាពយន្ត​ដែល​ដឹក​នាំ​ដោយលោក Ryan Coogler មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ១០៨​លាន​ដុល្លារ​ ចំពោះ​សប្ដាហ៍​ទី២ ធ្វើ​ឲ្យ​ចំណូល​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើន​ទៅ​ដល់ ៤០០​លាន​ដុល្លារ​ឯណោះ។

នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ ក្នុង​សប្ដាហ៍​ទី២​ ដោយ​មាន​​តែ​ប៉ុន្មាន​រឿង​ធំៗ​នេះ​តែ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ ដូច​ជា "Star Wars: The Force Awakens”, “Jurrasic World” និង "The Avengers” ដែល​រក​ចំណូល​បាន​ច្រើន​ជាង​១០០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​២។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ប្រចាំ​សប្ដាហ៍៖

១០. “Early Man” ប្រាក់​ចំណូល ១,៧​លាន​ដុល្លារ

៩. “Every Day” ប្រាក់​ចំណូល ៣,១​លាន​ដុល្លារ

៨. “The Greatest Showman” ប្រាក់​ចំណូល ៣,៤​លាន​ដុល្លារ

៧. “The 15:17 to Paris” ប្រាក់​ចំណូល​ ៣,៦​លាន​ដុល្លារ

៦. “Jumanji: Welcome to the Jungle” ប្រាក់​ចំណូល ៥,៧​លាន​ដុល្លារ

៥.​ “Fifty Shades Freed” ប្រាក់​ចំណូល ៦,៩​លាន​ដុល្លារ

៤. “Annihilation” ប្រាក់​ចំណូល​ ១១​លាន​ដុល្លារ

៣. “Peter Rabbit” ប្រាក់​ចំណូល ១២,៥​លាន​ដុល្លារ

២. “Game Night” ប្រាក់​ចំណូល ១៦,៦​លាន​ដុល្លារ

១. “Black Panther” ប្រាក់​ចំណូល ១០៨​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី