ទាក់ទងគ្នាយូរ ដល់ពេល Britney Spears ចង់មានកូនជាមួយមិត្តប្រុសវ័យ២៣ឆ្នាំ

  • 2018-02-24 04:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Britney Spears មាន​បំណង​ពង្រីក​សមាជិក​គ្រួសារបន្ថែម ដោយ​នាង​ចង់​មាន​កូន​ជាមួយ​សង្សារ​វ័យ​២៣​ឆ្នាំ Sam Asghari ។

ម្ចាស់​បទ “Oops I Did It Again” បាន​បង្ហាញ​រូប​នៅ​ក្នុង​គណនី Instagram និង Twitter ជាមួយ​សង្សារ​ដែល​ជា​តារាម៉ូ​ដែល​វ័យ​ក្មេង Sam Asghari ថា «ខ្ញុំ​បាន​រស់​នៅ​ជាមួយ​បុរស​ម្នាក់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ... ជា​រៀង​រាល់​ថ្ងៃ​គាត់​តែ​ងជំរុញលើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ និង​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​សំណាង​បំផុត​ក្នុង​លោក»។

បើតាមUS Weekly តារា​ចម្រៀង​កូន​២រូប​នេះ កំពុង​តែ​ពពោះ ដែល​ជា​តំណក់​ជាមួយ​តារាម៉ូដែល​សាច់ដុំ Asghari។

តារាម៉ូដែល​សាច់ដុំ Asghari

រាជិនី​ចម្រៀង​ប៉ុប Britney Spears បាន​ទាក់​ទង​ជាមួយ Sam Asghari ពេល​សម្តែង​ក្នុង​វីដេអូ​ចម្រៀង​ជាមួយគ្នា ដែល មាន​ចំណង​ជើង​ថា “Slumber Party” កាល​ពី​ចុង​ឆ្នាំ​២០១៦។ តារា​ចម្រៀង​រូប​នេះ​មាន​កូន​ប្រុស២នាក់​ជាមួយ​អតីត​ស្វាមីលោក​ Kevin Federline ​កូនទី១ឈ្មោះ​ Sean អាយុ​ ១១ឆ្នាំ​ និង Jayden អាយុ​១០ឆ្នាំ។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម