ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!
- 2026-10-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!
ចន្លោះមិនឃើញ
ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងលេង Bowling! Sabay Bowling នាំមកជូននូវប្រូម៉ូសិនពិសេស ដោយគ្រាន់តែចំណាយលើម្ហូបអាហារ ឬភេសជ្ជៈគ្រប់ចំនួន 31 ដុល្លារ លោកអ្នកនឹងទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោងភ្លាមៗ។ 
ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសនេះ លោកអ្នកអាចរីករាយជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ ដូចជា ឡុកឡាក់សាច់គោ មឹកបំពង ដំឡូងបំពង ស្លាបមាន់បំពង សរសៃកែងមាន់បំពង ញាំសាច់ក្រកសាច់មាន់ជូរហិរ និងភេសជ្ជៈ។ អ្វីដែលកាន់តែពិសេសនោះ គឺក្រោយពីរីករាយជាមួយអាហារឆ្ងាញ់ៗ លោកអ្នកក៏អាចបន្តភាពសប្បាយរីករាយ ជាមួយការលេង Bowling ដោយមិនចាំបាច់ចំណាយបន្ថែមលើការលេងរយៈពេល 1 ម៉ោងនោះទេ។
មិនថាជាការជួបជុំមិត្តភក្តិ ការកម្សាន្តជាមួយក្រុមគ្រួសារ ឬការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់នោះទេ ប្រូម៉ូសិននេះពិតជាស័ក្តិសមសម្រាប់ការញ៉ាំអាហារឆ្ងាញ់ៗផង និងបង្កើតអនុស្សាវរីយ៍សប្បាយៗជាមួយគ្នាផង។
កុំភ្លេចបបួលមិត្តភក្តិ និងក្រុមគ្រួសារមករីករាយជាមួយអាហារឆ្ងាញ់ៗ ព្រមទាំងទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោងនៅ Sabay Bowling ទាំងអស់គ្នា!
ប្រូម៉ូសិននេះ៖
មានចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026
ទីតាំង៖ Sabay Bowling ទាំង 3 សាខា ក្នុងផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ទាំងបីទីតាំង
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត