តម្លៃប្រេងធ្លាក់ជាង ១% ខណៈកិច្ចចរចាបន្តស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែមាន
- 2026-11-02 02:02:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃប្រេងធ្លាក់ជាង ១% ខណៈកិច្ចចរចាបន្តស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែមាន
ចន្លោះមិនឃើញ
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះជាង ១% ក្នុងការជួញដូរដំបូងនៅអាស៊ី ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ខណៈមន្ត្រីអ៊ីរ៉ង់ និងកាតាបបន្តកិច្ចចរចាឈានដល់ថ្ងៃទី៣ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល។ ការបន្តកិច្ចការទូតបានបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួនអំពីការកើនឡើងនៃជម្លោះ និងការរំខានដល់ការផ្គត់ផ្គង់ប្រេង។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ។ 
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៥៩ ដុល្លារ ឬ ១,៤% មកនៅ ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៥% មកនៅ ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។
អ្នកវិភាគបានពន្យល់ថា ការធ្លាក់ចុះនេះជាការកែតម្រូវតម្លៃបន្ទាប់ពីប្រេងបានឡើងខ្លាំងកាលពីសប្តាហ៍មុន។ ក្តីសង្ឃឹមថាកិច្ចចរចាអាចមានវឌ្ឍនភាព និងការមិនមានការកើនឡើងធ្ងន់ធ្ងរនៃសកម្មភាពយោធាកាលពីចុងសប្តាហ៍ បានជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារក្នុងរយៈពេលខ្លី។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កិច្ចពិភាក្សាជាមួយអ្នកសម្របសម្រួលកាតាកំពុងបន្ត ហើយអ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់ទាំងការទូត និងការការពារខ្លួន។ ទោះជាយ៉ាងណា ទីផ្សារនៅតែប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការកើនឡើងភាពតានតឹងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។
ការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz នៅតែបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃថាមពលពិភពលោក។ ការរំខានលើផ្លូវដឹកជញ្ជូនសំខាន់នេះ និងភាពមិនច្បាស់លាស់នៃសង្គ្រាមនៅតែជាកត្តាធំដែលអាចជំរុញតម្លៃប្រេងឱ្យប្រែប្រួល។
ប្រភព៖ Reuters