ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែចាប់អារម្មណ៍លើខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា»
- 2026-10-28 10:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែចាប់អារម្មណ៍លើខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា»
ចន្លោះមិនឃើញ
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសក្រោយមានការចូលរួមផ្សព្វផ្សាយ និងចែករំលែកពីសំណាក់ Influencers និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ដែលបានជួយជំរុញឱ្យមហាជនកាន់តែចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងដំណើរនៃការទាមទារយករតនសម្បត្តិវត្ថុបុរាណខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។ 
«LOOT» មិនត្រឹមតែជាខ្សែភាពយន្តឯកសារដែលរៀបរាប់ពីវត្ថុបុរាណខ្មែរដែលបានបាត់បង់នោះទេ ប៉ុន្តែថែមទាំងបង្ហាញពីដំណើរតស៊ូ និងការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការស្វែងរក និងទាមទារយករតនសម្បត្តិដ៏មានតម្លៃទាំងនេះឱ្យវិលត្រឡប់មកកម្ពុជាវិញ។
ការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការនាំយកសាច់រឿងប្រវត្តិសាស្ត្រនេះឱ្យកាន់តែខិតជិតយុវជន និងសាធារណជនទូទៅ ព្រមទាំងជំរុញការយល់ដឹងពីការលួចជាប្រព័ន្ធ និងតម្លៃរតនសម្បត្តិវត្ថុបុរាណខ្មែរដែលជាផ្នែកមួយនៃអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល។
ចង់ដឹងថារឿងរ៉ាវនៃការលួច និងនាំត្រលប់រតនសម្បត្តិរបស់ជាតិកុំភ្លេចកក់សំបុត្រនៅរោងភាពយន្ត Sabay។ ខ្សែភាពយន្តឯកសារនេះ កំពុងចាក់បញ្ចាំង ហើយលោកអ្នកអាចទស្សនាជាមួយ Sabay Days នៅ Sabay Cinema ដោយតម្លៃសំបុត្រកុនត្រឹមតែ 2.5$ សម្រាប់សំបុត្រកុនប្រភេទ 2D ចាប់ពីថ្ងៃ ចន្ទដល់ព្រហស្បតិ៍ (លើកលែងថ្ងៃបុណ្យទាន និង ថ្ងៃឈប់សម្រាក )។ សូមចូលរួមទស្សនាខ្សែភាពយន្តឯកសារនេះដើម្បី ជ្រួតជ្រាបអោយកាន់តែច្បាស់ពីតម្លៃមរតកជាតិខ្មែរ៕