ជំទាវ៣រូប មិនត្រឹមតែស្អាត និងមានទេពកោសល្យ ថែមទាំងជាម្តាយដ៏អស្ចារ្យ

  • 2018-03-02 07:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីកម្ពុជា៣ កំពុងមានឈ្មោះបោះសម្លេងនៅក្នុងសង្គម ដែលត្រូវបានគេស្គាល់ថា អតីតសិល្បៈ​ការិនី​​ និងតារាបង្ហាញ និងសហគ្រិនស្រី្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ភរិយារបស់សេដ្ឋីល្បីៗទាំង៣រូប មានសម្រស់ស្រស់ស្អាត មានទេពកោសល្យពីកំណើត និងជាម្ដាយមានព្រហ្មវិហារធម៌គួរឲ្យកោតសរសើរ។ ចង់ដឹងថា ជំទាវដ៏ស្រស់ស្អាតទាំងនេះ បានបំពេញតួនាទីជាម្ដាយដូចម្ដេចនោះ សូមអានលម្អិតខាងក្រោមនេះ៖

១. ជំទាវ ស្រី​តូច ចំណាន

អតីត​សិល្បៈ​ការិនី​​ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន ​ទទួល​បាន​ងារ​ជា​ជំទាវ​ពេញ​សិទ្ធ​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន​ Royal Group និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។ ​លោក​ជំទាវ ​មិន​ត្រឹម​តែជា​ស្ត្រី​ខ្មែរមួយ​រូបមាន​សម្រស់​ស្រស់​ស្អាត​​នោះ​ទេ​ រីឯ​ក្នុង​គ្រួសារ​លោក​ជំទាវ​ជា​ម្ដាយ​សម័យ​ថ្មីស្រឡាញ់​ស្វាមី​ និង​តែង​តែ​ក្បែរ​កូនៗ​ ​បង្រៀន​កូន​ធ្វើ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​។

ជាកស្ដែងក្នុងវីដេអូ៖ ២. ជំទាវ លី យ៉ាណា

​អតីត​តា​រា​បង្ហាញ​ម៉ូដ និង​ជា​ម្ចាស់​ជយ​លាភី​ ចំណាត់​ថ្នាក់​លេខ២ ក្នុង​កម្ម​វិធី «Super Model» ​លោក​ជំទាវ​ លី យ៉ាណា  ​ត្រូវបាន​មហាជន​ជាច្រើន​បាន​ស្គាល់​ ដោយសារ​តែ​លោក​ជំទាវ​ជា​ភរិយា​របស់​ឧកញ៉ា​ចិត្តធម៌ ​ហុង ពីវ ម្ចាស់​ក្រុមហ៊ុន​អចលនាទ្រព្យ​ឈ្មោះ ​“បុរីពិភពថ្មី” ​ដែល​តែងតែ​ជួយ​ជន​ក្រីក្រ​ និង​ផ្ដល់​​ប្រាក់មូលនិធិ​ទៅ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាច្រើន​លានដុល្លារ​កន្លងមក​នេះ​ផងដែរ​។ លោក​ជំទាវជា​ម្ដាយចូលចិត្ត​តុបតែង​ខ្លួនឲ្យ​កូនស្រី​តែ​មួយគត់​ មាន​ភាព​ទាក់ទាញ​ក្លាយ​ជាកុមារី​ឆ្លាត ​និង​គួរឲ្យ​ស្រឡាញ់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀតផង។

(ជំទាវ​ លី យ៉ាណា និងកូនស្រី)

៣. ជំទាវ ដេត ម៉ាលីណា

​ភរិយា​របស់​លោក​ឧកញ៉ា​ ឌួង ឆាយ គឺ​ជំទាវ ដេត ម៉ាលីណា ​ជាស្ត្រី​ឆ្នើម​មួយ​រូប ​កំពុង​កាន់​អាជីវកម្ម​គ្រាក់ៗ​ជា​ច្រើនលើ​ផលិត​ផល​គ្រឿង​សម្អាង​ និង​សម្ភារៈ​របស់​មនុស្ស​ស្រី​ ។ ​ក្រៅពី​មើល​ការ​ខុស​ត្រូវ​ជំនួញ​ លោក​ជំទាវ​ក៏ជា​ម្ដាយ​ពោរ​ពេញ​ក្ដី​ស្រឡាញ់ ​ជាក់ស្ដែង​ក្នុងគ្រា​ដែល​កូន​ប្រុស​ច្បង​លោក​ជំទាវ ​​​ជួប​បញ្ហា​សុខភាព​រហូត​ឈាន​ដល់​ការ​វះកាត់​ ជំទាវ ម៉ាលីណា ​បានលះ​កិច្ចការ​ជំនួញ​ទាំងអស់ ​មក​មើល​ថែ​កូន​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្រៅ​ប្រទេស​​៕​​

(ជំទាវ ដេត ម៉ាលីណា និងគ្រួសារ)

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព Facebook

អត្ថបទថ្មី