ពេលជ្រាបពី​តម្លៃ​ខ្លួន​ពិត​របស់​តួអង្គ​រឿង​ "Black Panther" បានដឹង​ថា​កប់​ប៉ុណ្ណា!

  • 2018-03-06 02:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួចមកហើយ​ថា "Black Panther” គឺ​ជា​ខ្សែ​ភាពយន្ត​​ថ្មី​មួយ​របស់​ផលិតកម្ម Marvel ដែល​ចាក់​បញ្ចាំ​ងកាលពីពាក់​កណ្ដាល​ខែ​កុម្ភៈ។ អ្វី​ដែល​កាន់តែពិសេសនោះគឺថា ខ្សែ​ភាពយន្ត​មួយ​នេះ​បាន​បំបែក​ឯកត្តកម្ម​ជា​ច្រើន​សន្ធឹកសន្ធាប់​​ និងនៅតែស្ថិតលើកំពូលតារាងខ្សែភាពយន្តល្បី។

ក្នុង​ភាពយន្ត​​នេះ​ដែរ តួអង្គ​នីមួយៗ​ពិត​ជា​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្ដែង ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​សរសើរ​មិន​បាន។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​បែប​នេះ តម្លៃ​ខ្លួន​របស់​តួ​អង្គ​សំខាន់ៗ​នីមួយៗ​ក៏​មិន​តិច​នោះ​ដែរ។

១. តារា​សម្ដែង Lupita Nyong'o (តួអង្គ Nakia)

តារា​សម្ដែង​វ័យ ៣៤ឆ្នាំ Lupita Nyong'o ដើរ​តួ​ជា Nakia ក្នុង​រឿង Black Panther"។ តម្លៃ​ខ្លួន​របស់​នាង​សម្រាប់​មួយ​រឿង​នេះ​គឺ ១​លាន​ដុល្លារ។

២. តារា​សម្ដែង Angela Bassett (តួអង្គ Ramonda)

តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​វ័យ ៥៩​ឆ្នាំ​រូប​នេះ​គឺ​ ៤ សែន​ដុល្លារ។

៣. តារា​សម្ដែង Letitia Wright (តួអង្គ Shuri)

តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន ៥​សែន​ដុល្លារ។

៤. តារា​សម្ដែង Daniel Kaluuya (តួអង្គ W'Kabi)

តារា​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​សម្រាប់​មួយ​ខ្សែ​ភាពយន្ត​នេះ​ចំនួន ៨ សែន​ដុល្លារ។

៥. តារា​សម្ដែង Michael B. Jordan (តួអង្គ Erik Killmonger)

តារា​វ័យ ៣១ឆ្នាំ​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ក្នុង​រឿង​នេះ​ចំនួន ១ លាន​ដុល្លារ។

៦. តារា​សម្ដែង Forest Whitaker (តួអង្គ Zuri)

លោក​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន ៦ សែន​ដុល្លារ។

៧. តារា​សម្ដែង Andy Serkis (តួអង្គ Klaw)

ក្នុង​មួយ​រឿង​នេះ លោក​ទទួល​បាន​តម្លៃ​ខ្លួន ៤ សែន​ដុល្លារ។

៨. តារា​សម្ដែង Martin Freeman (តួអង្គ Everett K.Ross)

លោក​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន ៨ សែន​ដុល្លារ។

៩. តារា​សម្ដែង Chadwick Boseman (តួអង្គ Black Panther)

តួ​អង្គ​ឯក​រូប​នេះ ទទួល​បាន​តម្លៃ​ខ្លួន ៣ លាន​ដុល្លារ។

១០. តារា​សម្ដែង Danai Gurira (តួអង្គ Okoye)

តារា​ស្រី​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន ១ លាន​ដុល្លារ៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា