គម្រោងបុរីថ្មីមួយត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង
- 2026-01-10 02:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងបុរីថ្មីមួយត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង
ចន្លោះមិនឃើញ
ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរបាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។
ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី៨របស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។
បើទោះបីជាស្ថានភាពទីផ្សារបុរីនៅរាជធានីភ្នំពេញមិនសូវអំណោយផលលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនអឹមអិល មង្គល រៀលធី ឯ.ក បានសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារនៅតំបន់ខាងលើ បន្ទាប់ពីសិក្សាពីទីផ្សារ និងលក្ខខណ្ឌក៏ដូចជាភាពអំណោយផលនៃសក្តានុពលតំបន់។
គម្រោងបុរីនេះ នឹងបើកលក់ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តទៅ។
គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ការអភិវឌ្ឍន៍គម្រោងបុរីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ទីតាំងគម្រោង៖ https://maps.app.goo.gl/dKEYtnXxVnSx71247?g_st=ipc
ដោយផ្តោតទៅលើតម្រូវការរបស់អតិថិជន គម្រោងបុរីបានសាងសង់ជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យពីរប្រភេទគឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa)។
លក្ខណៈពិសេសគឺ ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ម៉ូដផ្ទះថ្មីស្រឡាងប្រចាំឆ្នាំ២០២៦ ផ្សាភ្ជាប់ការរស់នៅទៅនឹងធម្មជាតិដែលមិនអាចខ្វះបាន និងផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មីកាន់តែអស្ចារ្យជាងមុន។ គម្រោង អឹមអិល គ្លូរី ជ្រៃធំ មានអាជ្ញាប័ណ្ណសាងសង់ដែលធានាជូននូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ សួនរុក្ខជាតិបៃតងស្រស់បំព្រង កន្លែងក្មេងលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេបាសាក់ និងក្លឹបហាត់ប្រាណ ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ភាពសុខដុមរមនា និងស្របទៅតាមបរិបទនៃការរស់នៅបែបសហសម័យ។
ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក / ML Mongkul Realty Co., Ltd. ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។
អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖
Website៖ http://MLmongkulRealty.com
Facebook៖ https://www.facebook.com/mlmongkulrealty
Telegram៖ https://t.me/mlmongkulrealty
មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍គម្រោងបុរី ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានគុណភាពរឹងមាំគង់វង្សយូរអង្វែងជូនដល់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍន៍លំនៅឋានរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតលើផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន៨ ដូចជា៖
១. គម្រោង អឹមអិល វិមាន មង្គល ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍។
២. គម្រោង ដឹ អឹមអិល ផាក ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។
៣. គម្រោង ដឹ អឹមអិល វីឡា ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម។
៤. គម្រោង អឹមអិល ធារ៉ា ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។
៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិចអិលវីឡា អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម។
៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍។
៧. គម្រោង អឹមអិល ស៊ីននឺរី ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិចអិលវីឡា អិចអិលវីឡា ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍។
៨. គម្រោង អឹមអិល គ្លូរី ជ្រៃធំ ដែលស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា និងអឹមវីឡា៕