អ្នកលក់ត្រីដ៏គួរឲ្យស្រលាញ់នេះ កំពុងល្បីខ្លាំងនៅវៀតណាម ក្រោមហេតុផលដ៏អស្ចារ្យ

  • 2018-03-07 02:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​លក់​ត្រី​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន មិន​ថា​នៅ​ខាង​ក្រៅ ឬ​លើ​បណ្តាញ​អ៊ីនធឺណិត​ឡើយ។

ម្ចាស់​កន្លែង​លក់​ត្រី​ខាង​លើ មាន​ឈ្មោះ​ថា Le Quoc Phong និង ដៃ​គូ​ជា​សត្វ​ឆ្មា​អាយុ ៣ ឆ្នាំ​មួយ​ក្បាល មាន​ឈ្មោះ​ថា Dog។

Dog ហាក់​បី​ដូច​ជា​អ្នក​ជំនាញ​ពិតប្រាកដ​អីចឹង ដោយ​តែងតែ​ស្លៀកពាក់​យ៉ាង​សមសួន ជាមួយ​នឹង​ស្ទីល​ទាន់សម័យ។ Dog ចូលចិត្ត​ការ៉េម , ការ​ដើរ​កម្សាន្ត និង ដេក។ មិនតែប៉ុណ្ណោះ សត្វ​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រលាញ់​ខាង​លើ ចូលចិត្ត​ថត​រូប និង​ឲ្យ​គេ​តុបតែង​ខ្លួន​ណាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី Le Quoc Phong។

យ៉ាងណាមិញ រូបថត​របស់ Dog មិន​ត្រឹមតែ​ល្បីល្បាញ​ខ្លាំង​នៅ​វៀតណាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រីក​រាលដាល​ដល់​ប្រទេស​ថៃ និង ចិន​ទៀត​ផង៕

ចង់​ដឹង​ថា Dog គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាង​ណា ទៅ​ទស្សនា​រូបថត​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង