ក្ដៅៗ! ដឹងទីតាំងបុណ្យភូមិឆ្នាំ ២០១៨ហើយ

  • 2018-03-08 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិ​ប្រកាសរៀបចំ​ឡើង​ជា​លើកទី៥ ​សម្រាប់​ឆ្នាំ២០១៨ ​ដែល​នឹង​ធ្វើនៅ​វត្តគោក​អំពិល​ ផ្លូវ​ ៦០ម៉ែត្រ​ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។ នេះបើ​តាមការ​អះអាង​របស់​ក្រុម​ការងារ​បុណ្យ​ភូមិ​បញ្ជាក់​ប្រាប់​ Sabay។

កាលពីបុណ្យភូមិឆ្នាំកន្លងទៅ​បានរៀបចំនៅវត្តទួល​ក្រសាំង​ ស្ថិតក្នុង​ស្រុកស្អាង​ ខេត្ត​កណ្តាល ដែលបានស្រូបយុវជនយ៉ាងច្រើនកុះករចូលរួមលេងកម្សាន្ត។ ​បើ​តាម​ការ​ឲ្យ​​ដឹង​ពី​ ​លោក​ ​ថៃ​ ឈៀង​ម៉េង ជា​អ្នក​សម្រប​សម្រួល​​ផ្នែក​ព័ត៌មាន​របស់​កម្មវិធី​​បុណ្យ​ភូមិ​​ ២០១៧ ​បាន​ឲ្យ​ដឹង​ថា​​ តាម​ប៉ាន់​ប្រមាណ​ គឺ​មាន​អ្នក​ចូល​រួម​​​ទស្សនា​ និង លេង​កម្សាន្ត​ សរុប​ជាង​​ ៣​​ម៉ឺន​នាក់​ឯ​ណោះ​ ​គិត​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​នេះ​។​ ក្នុង​មួយ​ថ្ងៃៗ​មាន​មនុស្ស​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ ​ហើយ​​កក​កុញ​​ខ្លាំង​​ ​នៅ​ថ្ងៃ​ទី​ ២​ និង ទី​៣​​​ ព្រោះ​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​។​ ​ក្រៅ​ពី​នេះ​គឺ​មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ជួយ​​ក្នុង​កម្មវិធី​ប្រមាណ​​ជាង​១៣០​នាក់​ទៀត​​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី