សង្គ្រាមស៊ីរី៖ ត្រឹម ២ សប្តាហ៍ មនុស្សជិត ៦ ០០០ នាក់ស្លាប់យ៉ាងរង្គាល

  • 2018-03-09 02:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​គាំទ្រ​ដោយ អង្គការ​ក្រៅ​រដ្ឋាភិបាល Doctors Without Borders ឬ Médecins Sans Frontière ហៅ​កាត់​ថា MSF បាន​ទទួល​ជនរងគ្រោះ​ជាង ៤ ៨០០ នាក់ និង​អ្នក​ស្លាប់ ១ ០០០ នាក់ នៅ​ក្នុង​រយៈពេល​ត្រឹមតែ ២ សប្ដាហ៍​ប៉ុណ្ណោះ ក្នុង​តំបន់ Eastern Ghouta ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ស៊ីរី។

ក្រុម​សង្គ្រោះ​ខាង​លើ​បាន​និយាយ​ថា តួ​លេខ​នេះ​ចាប់តាំង​ពី​ការ​ចាប់ផ្ដើម​ការ​វាយប្រហារ​ជា​ថ្មី​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ២០១៨ ហើយ​វា​ជា​ការ​ប៉ាន់ស្មាន​ស្ទើរ​មួយ និង​មិន​រាប់​បញ្ចូល​ទិន្នន័យ​នៃ MSF ទាំង​អស់​នោះ​ទេ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា ចំនួន​ស្លាប់​របស់ MSF ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ។ ជាមួយ​គ្នា​នេះ​ដែរ កន្លែង​សម្រាប់​ក្រុម​សង្គ្រោះ MSF ១៥ កន្លែង​ក្នុង​ចំណោម ២០ ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង ឬ គ្រាប់បែក នៅ​ក្នុង​ការ​វាយ​លុយ​របស់​រដ្ឋាភិបាល។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និង ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ចេញ​ការ​អំពាវនាវ​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ឲ្យ​ផ្អាក​ការ​ប្រយុទ្ធ ដើម្បី​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​ចាកចេញ​ពី​ទី​នោះ ប៉ុន្តែ​ការ​អំពាវនាវ​ទាំង ២ មិន​ត្រូវ​បាន​គេ​អើពើ​ឡើយ។

យ៉ាងណាមិញ ក្រុម​ឧទ្ទាម​នៅ​តំបន់ Eastern Ghouta និង​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា បាន​ល្មើស​បទ​ឈប់​បាញ់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី