បង្ហាញមុខ មហាសេដ្ឋីលំដាប់ពិភពលោក៤រូបរបស់វៀតណាម នៅឆ្នាំ២០១៨

  • 2018-03-11 06:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ២០១៨ នេះ មហាសេដ្ឋី​ជនជាតិ​វៀតណាម ចំនួន ៤​នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​មហាសេដ្ឋី​លំដាប់​ពិភពលោក ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Forbe កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ។ ប្រទេស​កុម្មុយនីស្ដ ប៉ុន្ដែ​មាន​សេដ្ឋកិច្ច​ទីផ្សា​សេរី​មួយ​នេះ មាន​មហាសេដ្ឋី​លំដាប់​ពិភពលោក ចំនួន​តែ ២​នាក់​ប៉ុណ្ណោះ កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ។

ខាង​ក្រោម​នេះ ជា​​ឈ្មោះ​មហា​សេដ្ឋី​លំដាប់​ពិភពលោក​របស់​វៀតណាម​ទាំង ៤​នាក់៖

១.លោក Pham Nhat Vuong៖ នៅ​ឆ្នាំ២០១៨ នេះ លោក​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤,៣​ពាន់​លាន​ដុល្លារ ហើយ​ក្លាយជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​លេខ​រៀង​ទី ៤៩៩។ លោក​គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Vingroup ព្រម​ទាំង​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន កសិកម្ម ឱសថ អប់រំ និង​អគារ​ជួល​ផង​ដែរ។ បុរស​ដែល​មាន​ជាងគេ​បំផុត​នៅ​រៀតណាម​រូប​នេះ បាន​ក្លាយ​ជា​មហា​សេដ្ឋី​លំដាប់​ពិភពលោក តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ។

២. លោកស្រី Nguyen Thi Phuong Thao៖ នៅ​ឆ្នាំ២០១៨ នេះ លោកស្រី​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣,១ពាន់​លាន​ដុល្លារ ជា​មហា​សេដ្ឋី​លំដាប់​ពិភពលោក​លេខ​រៀង​ទី ៧៦៦។ លោកស្រី គឺ​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Viet Jet Air ព្រម​ទាំង​មាន​ក្រុមហ៊ុន​អចលទ្រព្យ និង​ធនាគារ​ផង​ដែរ។ ស្រ្ដី​ដែល​មាន​ជាង​គេ​បំផុត​នៅ​វៀតណាម​រូប​នេះ បាន​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក តាំង​ពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ។

៣. លោក Tran Ba Duong៖ នៅ​ឆ្នាំ២០១៨ លោក​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ប្រមាណ ១,៨​ពាន់​លាន​ដុល្លារ ហើយ​កា្លយជា​មហា​សេដ្ឋី​លំដាប់​ពិភពលោក​លេខ​រៀង​ទី ១៣៣៩។ លោក​គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​នាំចូល និង​ចែកចាយ​យានយន្ត​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​វៀតណាម។

៤.លោក Tran Dinh Long៖ នៅ​ឆ្នាំ២០១៨ លោក​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ កា្លយ​ជា​មហា​សេដ្ឋី​លំដាប់​ពិភពលោក​លេខ​រៀង​ទី ១៧៥៦។ លោក​គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ដែក និង​ឧស្សាហកម្ម​ធុន​ធ្ងន់៕

ប្រភព៖ Kley Kley   អត្ថបទ៖ វាសនា

អត្ថបទពេញនិយម