មនុស្សស្រីពូកែ តែងធ្វើរឿង ៧ យ៉ាងនេះ តែមិននិយាយឲ្យគេដឹងឡើយ

  • 2018-03-12 06:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពិត​មនុស្ស​ស្រី​ដែល​ពូកែ មិន​អាច​មើល​តាម​តែ​សម្បក​ក្រៅ​តែ​ម្យ៉ាង​នោះ​ទេ។ ខាង​ក្រៅ​នាង​អាច​មាន​ភាព​សាមញ្ញ រស់​នៅ​តាម​បែប​ធម្មតា​រហូត​ពេល​ខ្លះ​យើង​អាច​ស្មាន​មិន​ត្រូវ។ ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ផ្នែក​ដែល​នារី​ពូកែ​តែងតែ​ធ្វើ ប៉ុន្តែ​មិន​ដែល​និយាយ​ចេញ​មក​ទេ ៖

១. ពូកែ​រាប់​អាន​មនុស្ស

មនុស្ស​ប្រភេទ​ណា​ក៏​នាង​ធ្លាប់​ជួប​ដែរ នាង​ដឹង​រឿង​ច្រើន​ពី​មនុស្ស​ដែល​នាង​បាន​រាប់​អាន និង​ស្គាល់។ នាង​ពូកែ​ក្នុង​ការ​រាប់អាន​មនុស្ស មិន​ថា​ឋានៈ​ណា​នោះ​ទេ​ គ្រាន់​តែ​ពេល​ខ្លះ​នាង​មិន​ចាំ​បាច់​និយាយ​ចេញ​មក​ថា​អ្នក​នេះ​មិត្តភក្តិ​នាង អ្នក​នោះ​ធ្លាប់​ចេញ​ធ្វើ​ការ​ជាមួយ​នាង​ទេ។

២.​ ទទួល​យក​គ្រប់​ការ​រិះគន់

នាង​ទទួលគ្រប់​ការ​បញ្ចេញ​យោបល់​អ្នក​ដទៃ​មក​លើ​នាង បន្ទាប់​មក​នាង​គិត​ថា​អ្វី​ខ្លះ​ដែល​នាង​អាច​កែប្រែ និង​ទទួល​យក​ពី​ពួក​គេ​បាន។ នាង​មិន​បាន​តបត​ទៅ​អ្នក​ដែល​រិះគន់​នាង​នោះ​ទេ គ្រាន់​តែ​បោះចោល​នូវ​រឿង​អ្វី​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជីវិត​នាង។

៣. មិន​ងាយ​មាន​ស្នេហា

គូ​ជីវិត​មុន​ក្រោយ​នឹង​មាន​ដូចគ្នា ប៉ុន្តែ​នារី​បែបនេះ​មិន​សូវ​គិតគូរ​រឿង​ស្នេហា​ទេ ភាគ​ច្រើន​នាង​តែងនៅ​ទំនេរ​មិន​ព្រម​យក​អ្នក​ណា​ឡើយ។ នាង​ស្ងប់ស្ងាត់​ខ្លាំង​ក្នុង​រឿង​ស្នេហា រហូត​ដល់​ពេល​ខ្លះ​គ្មាន​អារម្មណ៍​ជាមួយ​អ្នក​ណា​តែម្ដង។ នាង​មិន​សូវ​ខ្វល់​ប៉ុន្មាន​ទេ ទោះ​គេ​គិត​ថា​នាង​យ៉ាង​ម៉េច​ក៏​ដោយ សំខាន់​នាង​ដឹង​ខ្លួន​ឯង។

៤. មិន​សូញសាញ​ច្រើន​ពេល​ធ្វើ​អី​មួយ

នាង​មិន​ដែល​និយាយ​អី​ច្រើន​ទេ បើ​ថា​ធ្វើ​ដឹង​តែ​ធ្វើ ហើយ​បើ​ថា​ទៅ​ដឹង​តែ​ទៅ​ហើយ មិន​រញ៉េរញ៉ៃ​ម្ដង​បែប​នេះ​ ម្ដង​បែប​នោះ​ទេ។ នាងឲ្យ​អទិភាព​ទៅ​លើ​រឿង​ដែល​មក​មុន និង​សំខាន់​មិន​មែន​ប្រាប់​គេ​ថា​ធ្វើ​ហើយ​បែរ​ជា​ Cancel តាម​តែ​អារម្មណ៍​តាម​តែ​រឿង​ដែល​មក​ក្រោយ​ឡើយ។

៥. ធ្វើ​អី​មុន​គេ

នាង​តែង​ដើរ​មុន​គេ ហើយ​ទទួល​រាល់​បញ្ហា​មក​ដោះ​ស្រាយ។ បើ​ក្នុង​ក្រុម​មួយ​ នាង​តែងតែ​រៀបចំ​ និង​ដើរ​ដាស់​អារម្មណ៍​សមាជិក​ដទៃ​ទៀត​ឲ្យ​ចូលរួម​ធ្វើ​ការ​ជាមួយ​គ្នា។ បើ​គេ​មិន​រវល់​ជាមួយ​ការងារ​ទេ នាង​គឺ​រវល់​ព្រោះ​មិន​អាច​ឲ្យ​វា​រលាយ​នោះ​ឡើយ។

៦.​ មិន​និយាយ ប៉ុន្តែ​តែងតែ​ធ្វើ​បាន

នាង​មិន​ដែល​អួត​ថា​នាង​ចេះ​នេះ ចេះ​នោះ​ឡើយ​តែ​នាង​តែងតែ​ធ្វើ​បាន​នោះ​ការ​ងារ​នោះ​នាង​គ្មាន​ជំនាញ​ក៏​ដោយ​ក៏​នាង​រក​វិធី​ធ្វើ​វា​ឲ្យ​បាន​ដែរ។ នាង​ដឹង​សមត្ថភាព​ច្បាស់​ថា​ខ្លួន​អាច​ធ្វើ​បាន​ប៉ុណ្ណា មុន​ទទួល​យក​រឿង​នោះ​មក​ធ្វើ ព្រោះ​មិន​មែន​ធ្វើ​មិន​បាន​ហើយ​រុញ​ឲ្យ​គេ​វិញ​នោះ​ទេ។

៧. សាមញ្ញ​ៗ

នាង​មាន​ជីវិត​បែប​សាមញ្ញៗ មិន​ចូលចិត្ត​ស្មុគស្មាញ​ច្រើន ហើយ​តែងតែ​រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង។ អ្នក​ណា​ល្អ​ដាក់​នាង នាង​ក៏​ល្អ​ដាក់​វិញ អ្នក​ណា​ស្អប់​នាង អាក្រក់​ដាក់​នាង នាង​ក៏​មិន​ទៅ​ស្អប់​វិញ​ដែរ​គ្រាន់​តែ​មិន​យក​ខួរក្បាល​គិត​តែ​ប៉ុណ្ណោះ។ ​​

ពេល​ខ្លះ​នាង​មិន​បង្ហាញ​ ឬ​និយាយ​ចេញ​មក​ទេ តែ​ខាង​ក្នុង​គឺ​នាង​ដឹង​ស្រេច​បាត់​ទៅ​ហើយ។ នាង​ចូលចិត្ត​ធ្វើ​ជាជាង​និយាយ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទថ្មី