កាកា ប្រាប់ពីចំណុចខ្លាំងរបស់ដៃគូរត្រូវប៉ះគ្នាស្អែក
- 2018-03-15 07:50:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាកា ប្រាប់ពីចំណុចខ្លាំងរបស់ដៃគូរត្រូវប៉ះគ្នាស្អែក
ចន្លោះមិនឃើញ
ជើងខ្លាំងគុនខ្មែរវ័យក្មេង កាកា ថា ដៃគូរដែលត្រូវជួបប្រកួតគ្នានៅយប់ស្អែកនេះ គឺពូកែវ៉ៃជង្គង់ និងត្រៀមបច្ចេកទេសរួចរាល់ហើយ សម្រាប់ប៉ះគ្នានាវគ្គសន្សំពិន្ទុចុងក្រោយរបស់គេក្នុងខ្សែក្រវាត់គូបូតានេះ។
កាកា បានឲ្យដឹងថា យប់នេះនឹងចេញដំណើរមកភ្នំពេញហើយ ដើម្បីមកចូលរួមប្រកួតសន្សំពិន្ទុជុំចុងក្រោយរបស់ខ្លួនជាមួយអ្នកប្រដាល់ថៃ Roeungthia Dabphong។ និយាយពីសមត្ថភាពអ្នកប្រដាល់ថៃខាងលើនេះ ស្នៀតគ្រោះថ្នាក់របស់គេនោះ គឺពូកែខាងប្រើជង្គង់ ចំណែកក្បាច់ផ្សេងក្រៅពីនោះមិនសូវប៉ុន្មាននោះទេ។
កីឡាករដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះបន្តថា ទោះជាដៃគូរខ្លាំង ឬខ្សោយក៏មិនហ៊ានប្រមាថលើសមត្ថភាពគេនោះដែរ ពោលនៅតែរក្សាការវ៉ៃដោយប្រុងប្រយ័ត្នដដែល។ ស្នៀតប្រយុទ្ធដែលត្រូវប្រើជាមួយ Roeungthia Dabphong នោះ គួរវ៉ៃមួយៗកុំបង្ខំ វ៉ៃតាមដំណើរ។
កាកា ជាបេក្ខភាពម្នាក់ដែលចូលរួមប្រកួតប្រជែងយកខ្សែក្រវាត់គូបូតារដូវកាលថ្មីនេះ ហើយឥលូវនេះមាន៩ពិន្ទុក្នុងដៃក្រោយ៣ដង ឈ្នះទាំង៣ដង។ ស្អែកជាជំនួបចុងក្រោយរបស់គេជាមួយអ្នកប្រដាល់ឆ្លងដែនមកពីថៃ Roeungthia Dabphong នៅសង្វៀនបាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង៧យប់តទៅ៕