សែន រ៉ាឌី និង រ៉ាដែត ចូលរួមវគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាលវ៉ូវីណាមព្រឹកមិញ
- 2018-03-16 07:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាឌី និង រ៉ាដែត ចូលរួមវគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាលវ៉ូវីណាមព្រឹកមិញ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ជើងខ្លាំងត្រកូល សែន រួមមាន សែន រ៉ាឌី និង សែន រ៉ាដែត បង្ហាញមុខក្នុងវគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាលកីឡាវ៉ូវីណាម ព្រឹកមិញនៅក្នុងពហុកីឡដ្ឋានជាតិ។
លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធវ៉ូវីណាម បានឲ្យដឹងថា សហព័ន្ធបើកវគ្គសិក្សាខ្លីចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ២០១៨។ វគ្គសិក្សានេះដែរគឺផ្ដោតសំខាន់ពង្រឹងសមត្ថភាពសិក្ខាកាមឲ្យបានយល់ដឹងពីការងារជាចៅក្រម និងអាជ្ញាកណ្ដាល ដើម្បីជាការត្រៀមទុកសម្រាប់ជ្រើសរើសអនុវត្តក្នុងកម្មវិធីកីឡាជាតិលើកទី២នេះ។
សហព័ន្ធនឹងមានគម្រោងបើកជាវគ្គសិក្សាដូចនេះថែមទៀតនៅពេលខាងមុខ ព្រោះចង់បណ្ដុះសមត្ថភាពសិក្ខាកាមឲ្យដល់កម្រិតអន្តរជាតិ ដោយសារឥលូវនេះមិនទាន់មានចៅក្រមរូបណាធ្វើបាននោះឡើយទេ។
គ្រូឧបទេស Nauyen Ngos Thi ក៏បានឲ្យដឹងដែរថា លោករីករាយជាខ្លាំងដែលសហព័ន្ធវ៉ូវីណាមកម្ពុជាអញ្ចើញលោកធ្វើជាគ្រូឧបទេស ហើយលោកនឹងខំប្រឹងប្រែងបង្ហាត់បង្រៀនសិក្ខាកាមទាំងនេះ។ នៅថ្ងៃដំបូងនេះលោកបង្រៀនផ្ដោតលើ កាយវិការរបស់អាជ្ញាកណ្ដាល និងការវិន័យ ឬព្រមានផ្សេងៗទៅកីឡាករពេលប្រកួត។ ចំណែកថ្ងៃចុងបញ្ចប់នឹងបង្រៀនលើការដាក់ពិន្ទុក្នុងពេលប្រកួត។
វគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាលនេះធ្វើឡើងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចំនួន ៥៦នាក់ មកពីបណ្ដាលក្លឹបនានានៅភ្នំពេញនិងខេត្តមួយចំនួនផងដែរ។ក្នុងវគ្គសិក្សានេះបានការចូលរួមពីគ្រូឧបទេសមកពីវៀតណាម ដែលមានជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ៕