មកស្គាល់ ប្រទេសទាំង ១០ លក់អាវុធច្រើនជាងគេបំផុតទូទាំងពិភពលោក

  • 2018-03-16 07:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អាវុធ​ទូ​ទាំង​ពិភព​លោក​មាន​ការ​កើន​ឡើង ១០% ក្នុង​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​។ ការ​នាំ​ចេញ​នេះ បាន​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក ក្រោយ​ពេល​សង្គ្រាម​ត្រជាក់​ត្រូវ​បាន​បញ្ចប់។

ខាង​ក្រោម​នេះ​គឺ​ជា ប្រទេស​ទាំង ១០ នាំ​ចេញ​អាវុធ​ច្រើន​ជាង​គេ​បំផុត​ទូទាំង​ពិភពលោក ៖

១. ហូឡង់

អ្នក​ទិញ​ច្រើន​បំផុត ៖ ហ្ស៊កដានី (១៥%), ឥណ្ឌូនេស៊ី (១៥%), សហរដ្ឋអាមេរិក (១១%) និង​កើន​ឡើង ១៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

២. អ៊ីតាលី

អ្នក​ទិញ​ច្រើន​បំផុត ៖ អារ៉ាប់​រួម (១២%), ទួរគី (១០%), អាល់ហ្សេរី (៩,៩%) និង​កើន​ឡើង ១៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៣. អ៊ីស្រាអែល

អ្នក​ទិញ​ច្រើន​បំផុត ៖ ឥណ្ឌា (៤៩%), អាស៊ែបៃសង់ (១៣%), វៀតណាម (៦,៣%) និង​កើន​ឡើង ៥៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៤. អេស្ប៉ាញ

អ្នក​ទិញ​ច្រើន​បំផុត ៖ អូស្ត្រាលី (៣៤%), ទួរគី (១៤%), អារ៉ាប៊ី សាអូឌីត (៨,៣%) និង​កើន​ឡើង ១២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៥. ចក្រភពអង់គ្លេស

អ្នក​ទិញ​ច្រើន​បំផុត ៖ អារ៉ាប៊ី សាអូឌីត (៤៩%), អូម៉ង់ (១៤%), ឥណ្ឌូនេស៊ី (៩,៩%) និង​កើន​ឡើង ៣៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៦. ចិន

អ្នក​ទិញ​ច្រើន​បំផុត ៖ ប៉ាគីស្ថាន (៣៥%), បង់ក្លាដេស (១៩%), អាល់ហ្សេរី (១០%) និង​កើន​ឡើង ៣៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៧. អាល្លឺម៉ង់

អ្នក​ទិញ​ច្រើន​បំផុត ៖ កូរ៉េខាងត្បូង (១៤%), ក្រិក (១១%), អ៊ីស្រាអែល (៨,៧%) និង​កើន​ឡើង ១៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៨. បារាំង

អ្នក​ទិញ​ច្រើន​បំផុត ៖ អេហ្ស៊ីប (២៥%), ចិន (៨,៦%), ឥណ្ឌា (៨,៥%) និង​កើន​ឡើង ២៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

៩. រុស្ស៊ី

អ្នក​ទិញ​ច្រើន​បំផុត ៖ ឥណ្ឌា (៣៥%), ចិន (១២%), វៀតណាម (១០%) និង​កើន​ឡើង ៧,១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២

១០. សហរដ្ឋអាមេរិក

អ្នក​ទិញ​ច្រើន​បំផុត ៖ អារ៉ាប៊ី សាអូឌីត (១៨%), អារ៉ាប់រួម (៧,៤%), អូស្ត្រាលី (៦,៧%) និង​កើន​ឡើង ២៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៨ ដល់ ២០១២៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន