ឡូយ​បាត់​! ខួប​កំណើត​ម្ដាយ McGregor ជូន​កាដូ BMW មួយ​គ្រឿង

  • 2018-03-16 07:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ តារា UFC កីឡាករ  Conor McGregor បាន​ទិញ​រថយន្ត​ប្រភេទ BMW 4 series មួយ​គ្រឿង​តម្លៃ​ជាង ៥ ៥០០​០​ដុល្លារ​​ជូន​ម្ដាយ ដើម្បី​ទុក​ជា​កាដូ​ថ្ងៃ​កំណើត។

អ្នក​ប្រដាល់​គុន​ចម្រុះ​វ័យ​២៩​ឆ្នាំ​ បាន​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​ Instagram ដោយ​បើក​រថយន្ត​យក​ទៅ​ជូន​ម្ដាយ។ ក្រោយ​ពី​ឃើញ​រថយន្ត​ថ្មី​ អ្នក​ស្រី Margaret ដែល​ជា​ម្ដាយ McGregor សប្បាយ​ចិត្ត​ជា​ខ្លាំង និង​​បាន​ពរ​ចៅ  Conor Jr អង្គុយ​ក្នុង​ឡាន​ទៀត​ផង។

បច្ចុប្បន្ន​​​បុរស​​សញ្ជាតិ​អៀរឡង់​ អាច​ចាត់​ទុក​ជា​អត្តពលិក​ រក​ចំណូល​បាន​ច្រើន​ម្នាក់​ក្នុង​ពិភពលោក។ កាល​ពី​ពេល​ថ្មី​ៗ McGregor  បាន​ប្រកាស​ក្ដែង​ៗថា ខ្លួន​បាន​វ៉ា​ដាច់ Cristiano Ronaldo ក្នុង​នាម​ជា​កីឡាករ​ដែល​រក​លុយ​បាន​ច្រើន​បំផុត​ក្នុង​បញ្ជី Forbes ក្នុង​ឆ្នាំ ២០១៨។ McGregor បាន​បាត់​មុខ​ពី​សង្វៀន UFC ជា​យូរ បន្ទាប់​ពី​ប្រកួត​ចុងក្រោយ​ជាមួយ​ Floyd Mayweather ជា​លក្ខណៈ​ប្រដាល់​សកល។ ទល់​នឹង​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ McGregor វិល​ចូល​សង្វៀន UFC វិញ​ពេល​ណា​ទេ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម