មក​ស្គាល់​កំពូល​វិស្វករ​ សេតវិមាន​ តែ​​មិន​មែន​ជា​ជន​ជាតិ​អាមេរិក​​​

  • 2018-03-17 09:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេតវិមាន​ជា​កន្លែង​​ប្រធានាធិបតី​អាមេរិក​ និង​រដ្ឋាភិបាល​អាមេរិក​ធ្វើ​ការ​ជា​ស្នាដៃ​របស់​​កំពូល​វិស្វករ​ល្បី​ឈ្មោះ​ James Hoban​ ប៉ុន្តែ​លោក​មិន​មែន​ជា​ជន​ជាតិ​អាមេរិក​ឡើយ។

លោក James Hoban

លោក​ James Hoban កើត​​ឆ្នាំ​១៧៥៥​ដោយ​បាន​ធំ​ចម្រើន​វ័យ​នៅ​តំបន់​ Earl of Sesart ​នៅ​​ប្រទេស​អៀរឡង់។ លោក​បាន​ធ្វើ​ការ​ជាង​ឈើ​នៅ​តំបន់​នោះ​រហូត​ដល់​អាយុ​២០​ឆ្នាំ​ និង​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ Dublin Society's Drawing School ​ដែល​មាន​លោក​គ្រូ​វិស្វករ​ឈ្មោះ​ Thomas Ivory។

សម័យ​សង្គ្រាម​បដិវត្ត​អាមេរិក​ លោក​ Hoban បាន​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ និង​បាន​ធ្វើ​ការ​ជា​វិស្វករ​ម្នាក់​នៅ​ Philadelphia ឆ្នាំ​១៧៨៥។ ខែ​មេសា ឆ្នាំ​១៧៨៧​ លោក​បាន​​ទៅ​ South Carolina ជា​កន្លែង​ដែល​លោក​​រៀប​ចំ​​ឌីហ្សាញ​អគារ​ជា​ច្រើន​ដូច​ជា​អគារ​ Charleston County Courthous (១៧៩០-៩២) អគារ​ South Carolina Statehouse (១៧៥៣)​ជា​ដើម។ ពេល​នោះ​លោក​ប្រធានាធិបតី​អាមេរិក​ Washington ពេញ​ចិត្ត​ និង​កោត​សរសេរ​ស្នាដៃ​របស់​លោក​​នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​ឆ្នាំ​១៧៩១។

គំនូរ​ប្លង​សេតវិមាន​របស់​លោក

ឆ្នាំ​១៧៩២​ លោក​ Hoban ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​​​ឌីហ្សាញ​ប្លង់​សម្រាប់​កសាង​សេតវិមាន។ ការ​ឌីហ្សា​ពី​ដំបូង​របស់​លោក​មើល​ផ្នែក​ខាង​មុខ​មាន​៣​ជាន់​ និង​ល្វែង​ឆ្លង​កាត់​៩​។ លោក​ប្រធានាធិបតី​ឲ្យ​កែ​ប្រែ​ ដូច្នេះ​​លោក​កែ​ទៅ​ជា​ផ្នែក​ខាង​មុខ​​មាន​២​ជាន់​ និង​ល្វែង​ឆ្លង​កាត់​១១​ ហើយ​លោក​ប្រធានាធិបតី​បាន​​ឲ្យ​កែ​កុន​ទៀត​។ អគារ​ប្រធានាធិបតី​ទាំង​មូល​​នៅ​ខាង​មុខ​ថ្ម​សុទ្ធ​។ គេ​មិន​ច្បាស់​ទេ​ថា​ រូប​ភាព​​ឌីហ្សាញ​​ណា​មួយ​របស់​លោក​ពី​ការ​ប្រកួត​នៅ​មាន​ ឬ​យ៉ាង​ណា​នោះ​ទេ។

គេ​ដឹង​ថា​ ហោច​ណាស់​ លោក​ Hoban មាន​អ្នក​​បម្រើ​៣​នាក់​នៅ​ពេល​ធ្វើ​ការ​ជាង​ឈើ​​ក៏​បាន​មក​ជួយ​កិច្ច​ការងារ​កសាង​សេតវិមាន​ដែរ។ លោក​​ក៏​ជា​​វិស្វករ​ម្នាក់​ដែល​គ្រប់​គ្រង​​​ក្នុង​ការ​កសាង​អគារ​​ Capitol និង​ The Octagon House។ លោក​​បាន​រស់​នៅ​​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​ និង​បាន​រៀប​ចំ​គម្រោង​កសាង​អគារ​ជា​ច្រើន​ទៀត។ លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​១៨៣១៕ ​​

កន្លែង​លោក​ប្រធានាធិបតី​អាមេរិក​ទី​១
កន្លែង​លោក​ប្រធានាធិបតី​អាមេរិក​ទី​២
អគារ Charleston County Courthous
អគារ Octagon House
សេតវិមាន​បច្ចុប្បន្ន

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម