OPPO F7 មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ផង តែ​វិបសាយ​ធំៗ​នាំ​គ្នា​ចុះ​ព្រាត

  • 2018-03-23 05:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ទូរសព្ទ OPPO F7 មិន​ទាន់​បាន​ចេញ​ជា​ផ្លូវ​ការ ដោយ​ត្រូវ​រង​ចាំ​ថ្ងៃ​ទី២៦ មីនា ទើប​ក្រុមហ៊ុន​ប្រកាស​ជា​សាធារណៈ​នៅ​ឥណ្ឌា​ក្ដី តែ​ក៏​មាន​វិបសាយ​ធំៗ​ខ្លះ បាន​ចុះ​ផ្សាយ​រួច​ទៅ​ហើយ។ Sabay នឹង​លើក​យក​វិបសាយ​ធំៗ ៣ ដែល​សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​របស់ Smartphone សេរ៊ី​ចុង​ក្រោយ​មួយ​នេះ៖

  • gsmarena.com ៖ OPPO F7 នឹង​បំពាក់​កាមេរ៉ា​មុខ 25MP កាមេរ៉ា​ក្រោយ 16MP ជាមួយ​នឹង​អេក្រង់​ទំហំ 6.2 អ៊ីញ (Notch Screen) ផលិត​ឡើង​ដោយ​អេក្រង់​កញ្ចក់ Gorilla ហើយ​តួ​ខាង​ក្រោយ​ធ្វើ​ពី​អាលុយមីញ៉ូម និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ Octa-core Cortex-A53 ។
  • gadgets.ndtv.com ៖ OPPO F7 មាន​មុខងារ​ថត​រូប AI selfie, AI Beauty, Real-time HDR និង AR (Augmented Reality) stickers ហើយ​សម្រាប់​រូប​រាង គឺ​ស្រដៀង​នឹង iPhone X ។

  • theunbiasedreview.com ៖ OPPO F7 បំពាក់​អេក្រង់​ទំហំ 6.2 អ៊ីញ ដែល​មាន​អេក្រង់ 89.09% នៃ​តួ​ទាំងមូល និង​សមាមាត្រ​រូបភាព​កម្រិត 19:9 ហើយ​ជំនួស​ឲ្យ​ការ​ប្រើ​ប៊ូតុង​ចុច អ្នក​អាច​ប្រើ​កាយ​វិការ​ដើម្បី​បញ្ជា​ទៀត​ផង៕

ដោយ៖ វិទូ