ត្រឹម៣៦ថ្ងៃ Black Panther ក្លាយជាកំពូលវីរជន ក្នុងប្រវត្តិសាស្ត្រ Marvel
- 2018-03-26 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម៣៦ថ្ងៃ Black Panther ក្លាយជាកំពូលវីរជន ក្នុងប្រវត្តិសាស្ត្រ Marvel
ចន្លោះមិនឃើញ
The Black Panther មិនត្រឹមតែជាស្ដេច ក្នុងសៀវភៅរឿងនិទាន Wakanda ដ៏ល្បីរបស់អាហ្វ្រិកទេ វាក៏បានក្លាយជាមហាក្សត្រដែលឈរលើតារាកំពូល Box Office របស់អាមេរិកខាងជើងផងដែរ។
ក្នុងចំណោមភាពយន្តដែលនិយាយពីវីរជនទាំងអស់ “The Black Panther” បានក្លាយជាវីរបុរសរបស់ផលិតកម្ម Marvel ព្រោះវាជារឿងដំបូងដែលរកចំណូលសរុបបានច្រើនជាងរឿងផ្សេងៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។
ក្រោយដាក់បញ្ចាំងអស់៦សប្ដាហ៍ “The Black Panther” ប្រមូលប្រាក់បាន ៦៤២លានដុល្លារអាមេរិក ដោយចំនួននេះជាឯកត្តកម្មថ្មី ត្បិតកាលពី៦ឆ្នាំកន្លងទៅផលិតកម្មនេះអាចរកបានប្រមាណខ្ទង់៦២៣លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា។ បានសេចក្ដីថារឿងនេះសម្រេចបានលើសពីដែលភាពយន្តកន្លងមកធ្លាប់ធ្វើបាន បូករួបទាំង “Star Wars: The Last Jedi” ។
នៅចុងសប្ដាហ៍នេះ "Black Panther” បានក្លាយជាភាពយន្តលំដាប់ទី៥ដែលរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រភាពយន្តទូទាំងពិភពលោក ពោលគឺបន្ទាប់ពីរឿង “Star Wars: The Force Awakens” , “Avatar”, “Titanic” និង “Jurassic World under Box” ។
ក្នុងពិភពភាពយន្ត "The Black Panther” ត្រូវបានគេចាត់ទុកថា វាដើរតួជា "Iron Man3” ដើម្បីក្លាយជារឿង Marvel ដែលរកលុយបានច្រើនជាងគេចំណាត់ថ្នាក់ទី៣ ទូទាំងពិភពលោក ខណៈ “The Avengers" រកបាន១,៥ ប៊ីលានដុល្លារ "Avengers: Age of Ultron" រកបាន១,៤ប៊ីលានដុល្លារ" ហើយ "Black Panther” ប្រមូលបាន ១,២ ប៊ីលានដុល្លារទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។
៥សប្ដាហ៍ដំបូងបន្ទាប់ពីរឿងនេះដាក់បញ្ចាំង វាបានដណ្ដើមបានតំណែងកំពូលលើ Box Office ជាប់ៗគ្នាសម្រាប់តំបន់អាមេរិកខាងជើង។ សមិទ្ធផលថ្មីដែលបន្ទាប់ពីរឿង “Avarta” នេះ គឺជាកំណត់ត្រាដែលមិនធ្លាប់បានឃើញនៅសតវត្សទី២១។ យ៉ាងណា វិសាលភាពនៃរឿងនេះ អាចត្រូវកាត់ផ្ដាច់ដោយរឿង Pacific Rim: Uprising ដែលទើបតែបង្ហាញខ្លួនកាលពីថ្ងៃសុក្រនេះ។
បន្ទាប់ពីជោគជ័យឡើងតាមជើងខោស្រឺតៗ គ្រួសារ Marvel សន្យាថានឹងបញ្ចេញខ្សែរឿងថ្មី១ទៀត ហើយរំពឹងថានឹងអស្ចារ្យជាងស្នាដៃមុនៗ៕