ម៉ឺន​ សុភា​ ប្រាប់​​​​រឿង​​​មួយ​ដែល​វ៉ៃ​ អារុណដេត​ ​សន្លប់​ទឹក​ទី១​ ល្ងាច​មិញ​

  • 2018-03-26 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ បាន​ផ្តួល​កីឡាករ​​​ថៃ​ អារុណដេត​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​យ៉ាង​ងឿយ​ស្រួលក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​សង្វៀន​បាយ័ន។

ម៉ឺន​ សុភា(ក្រហម)

ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជុំ​ចុងក្រោយ​របស់​គេ​ ម្សិលមិញ​នេះ​អាច​ថា​ស្រួល​ក៏​ថា​បាន​ដែរ​ ដោយ​សារ​ ដៃគូ​ភ្នាត់​ស្នៀត​ចូល​កណ្ដាប់​ដៃ​តែ​ប៉ុណ្ណោះ។​ កីឡា​មិន​ថា​អ្នកណា​ខ្លាំង​យ៉ាង​ណា​នោះ​ទេ​ ឲ្យ​តែ​ភ្លាត់​ ដឹង​តែ​ចាញ់​ហើយ។​

កីឡាករថៃសន្លប់​ម្សិលមិញ​

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧​ សុភា និយាយ​ថា​ ការ​ជួប​គ្នា​​លើក​ទី​១​ រូប​គេ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ ប៉ុន្តែ​លើក​ទី​២​នេះ​ឈ្នះ​សន្លប់​ទឹក​ទី​១​តែ​ម្តង។ ការ​ជួប​គ្នា​​លើក​ទី​២​នេះ អារុណដេត​ ប្រហែល​ជា​ខ្លាច​រអា​បាន​ជា​រូប​គេ​មិនសូវ​ហ៊ាន​ចូល​វ៉ៃ​ដែល​ធ្វើ​ឲ្យ​ការ​​​ប្រកួត​ក៏​មិនសូវ​ជា​ជក់ចិត្ត​។​

សុភា បន្ត​ថា ​ការ​ប្រកួត​ជម្រុះ​តាំង​ពី​ជុំ​ដំបូង​រហូត​ដល់​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​នេះ​ គឺ​មាន​ការ​ពិបាក​ដែរ​ ព្រោះ​អ្នក​គ្រប់គ្នា​សុទ្ធ​តែ​ចង់​ឈ្នះ​ ប៉ុន្តែ​សំខាន់​បំផុត​ការ​ហ្វឹកហាត់​ឲ្យ​បាន​ដិតដល់​ បើ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​អាច​ថា​ឈ្នះ​លឿន​មិន​សូវ​ឈឺ​ខ្លួន។​

ម៉ឺន​ សុភា ឈ្នះម្សិលមិញ​

ម៉ឺន​ សុភា​ ដែល​ជា​កីឡាករ​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ប្រកួត​ចុង​ក្រោយ​ល្ងាច​ម្សិលមិញ​នេះ​ ផ្ដួល​ថៃ​ អារុណដេត​ ឲ្យ​សន្លប់​នៅ​ក្នុង​ទី១​ នៃ​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​របស់​ខ្លួន។​ ឥលូវ​នេះ​អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ហើយ​ បន្ទាប់​ពី​ប្រកួត​៤ដង​ ឈ្នះ​៣​ ចាញ់​១​ មាន​១០​ពិន្ទុ៕​

  • Sabay កំពុងជ្រើសរើសបុគ្គលិក Marketing Consultant ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

  • Sabay កំពុងជ្រើសរើសបុគ្គលិក Corporate Sales Executives ៥មុខតំណែង ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

  • Sabay កំពុងជ្រើសរើសបុគ្គលិក** Accounting Manager** ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ នួន ស៊ីណា​